ភ្នំពេញ ៖ នៅក្រោមស្ពានអាកាសក្បាលថ្នល់បានក្លាយទៅជាចំណតរថយន្តតាក់ស៊ី រត់ដេញចាប់ម៉ូយប្រសាចពេញផ្លូវ សូមអាជ្ញាធរខណ្ឌមានជ័យ ជួយពិនិត្យមើលផងតែម្តបង្កឲ្យមានការកកស្ទះចរាចររៀងរាល់ថ្ងៃ។

ទីតាំងចំណតរថយន្តតាក់ស៊ីអណាធិបតេយ្យ ដែលអ្នករត់ដេញចាប់ម៉ូយពេញផ្លូវនេះស្ថិតនៅក្បែរស្ពានអាកាសក្បាលថ្នល់ផ្លូវលេខ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅទីតាំងនេះគឺវាដូចជាបេឡាន សំរាប់ក្រុមអ្នកបើករថយន្តតាក់ស៊ីទាំងនេះ មកចតរថយន្តពេញផ្លូវ ចាំម៉ូយរបស់ពួកគាត់ ដោយមិនដែលឃើញខាងអាជ្ញាធររៀបចំ រឺក៏រកតាំងណាមួយសំរាប់ធ្វើជាបេនឡាន ដល់ពួកគាត់នោះទេ ។

សកម្មភាពទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ហេតុអ្វីបានជាក្រុមអ្នករត់តាក់ស៊ីមកយកចិញ្ចើមផ្លូវ និងចំណីផ្លូវ ធ្វើជាកម្មសិទ្ធិទៅវិញ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ គឺពួគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលកត្តានេះវាបង្កឲ្យមានការកកស្ទះចរាចរ និងអាបង្កជាគ្រោះចរាចរដោយជាយថាហេតុផងដែរ។

ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរក៏បានសូម ឲ្យលោកអនុសេនីយ៍ឯក ជា រតនា មេប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ និង ខាងសណ្តាប់ធ្នាក់ខណ្ឌមានជ័យ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ជួយមើលទីតាំង ចំណតរថយន្តតាក់ស៊ី យ៉ាងអាណាធិបតេយ្យដេញចាប់ម៉ូយប្រសាចពេញផ្លូវនៅទីតាំងនេះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here