ភ្នំពេញ ៖ ទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅខាងក្រោយយានដ្ឋានហៃកន តាមផ្លូវជាតិលេខ១ ផ្ទះលេខ៧២ ក្នុងភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកទទួលអ្នកមានល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេងនិងអនាធិបតេយ្យ មិនខ្លាចសមត្ថកិច្ចចុះបង្ក្រាបឡើយ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលមានអាខោនឈ្មោះ Sovanna Roth ខំមិនចូលផេកស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សរសេរថា “មានសង្វៀនជល់មាន់ធំមួយតាមផ្លូវជាតិលេខ១ ម្តុំបុរីប៉េងហួតបឹងស្នោរ ខាងមុខដាក់លាងឡាន និងលក់អីញុំា តែខាងក្រោយជល់មាន់រាល់ថ្ងៃ ឃើញប៉ូលីសនិងអ្នកកាសែតចូលទៅរួចបានត្រឹមចេញមកវិញ ហើយក៏ស្ងាត់ឈឹងអ្នក់ជល់នៅតែជល់ដដែលសូមមើលផង”។

ប្រជាពលរដ្ឋក៏បានដាក់ការសង្ស័យថាម្ចាស់ទីតាំងរៀបចំសំណែន ត្រូវរូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចអស់ហើយ ទើបអាចបើកដំណើរការបានដោយមិនខ្លាចអ្វីទាល់តែសោះបែបនេះ។ ផ្ទុយពីបញ្ជាថ្នាក់លើដែលបានដាក់ចេញគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះ កាលណាដែលកើត មានល្បែងស៊ីសងគឺជាដើមចមនៃអំពើ ចោរលួច ចោរឆក់ ចោរប្លន់ ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារ។តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ លោកមានវិធានការផ្លូវច្បាប់ណាមួយទៅលើម្ចាស់ទីតាំដែរឬទេ ឬនៅតែបន្តអនុញ្ញាតឲ្យបើកដំណើរការដោយមិនគិតពីទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ឬក៏ចាញ់បារមីម្ចាស់ទីតាំងបនល្បែងទាំងនោះទើបមិនចុះបង្រ្កាប? ហើយប្រជាពលរដ្ឋក៏បានដាក់ការសង្ស័យថា តើយាន្តដ្ឋាជួសជុលរថយន្តហៃកនមានជាប់ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងជល់មាន់នេះដែររឺទេ ព្រោះទីតាំងជល់មាន់នេះនៅខាងក្រោយយាន្តដ្ឋាជួសជុលរថយន្តហៃកននេះតែម្តង ដើម្បីបិទបាំងទីតាំងសង្វៀនមាន់នេះផងដែរ។

ប្រជាពលរដ្ឋក្នុងសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បានសូមណូមពរដល់អាជ្ញានិងសត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងនេះឲ្យខានតែបានផង ប្រជាពលរដ្ឋមានភាពភ័យការដែលកើតមានល្បែងស៊ីសងក្នុងមូលដ្ឋាន។

គួររំលឹកផងដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទ បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់ និង បង្រ្កាបល្បែងស៊ី សងគ្រប់ប្រភេទដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ ចំណុចជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here