ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋបានអោយដឹងថា ឈ្មោះ ឆាង ដែលជាម្ចាស់ ទីតាំងល្បែងស៊ីសងស្ទូចប្រេងកូឡា នៅបឹងកក់ ភូមិឡាវ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចេះសីលវិជ្ជាការ សណ្តំដល់អាជ្ញាធរខណ្ឌដូនពេញ មិនអោយចុះចាប់ទីតាំងរបស់ខ្លួនបានឡើយ។ ដោយរាល់ថ្ងៃទីតាំងខាងលើនេះ បានទាក់ទាញ ស្រូបយកអ្នកលេងពេញៗរាល់ថ្ងៃ និងបើកលេងយ៉ាង រលូន ដោយមិនទាន់ឃើញមានសមត្ថកិច្ចចុះទៅបង្ក្រាបនៅឡើយទេ។

តាបប្រភពពីប្រជាពលរដ្ឋ​ បានបង្ហើបថា​ ទីតាំងខាងលើនេះ​លេងជាទ្រង់ទ្រាយធំចាញ់ឈ្នះវាល់លាន សង្ស័យមានខ្នងធំ​ហើយ ទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាប​ ទុកអោយក្រុមញៀនល្បែងស៊ីសងលេងយ៉ាងសប្បាយនិងមានអ្នកមើលផ្លូវទៀតផង។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ និងវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅទទួលបានភាពកក់ក្តៅ និងកាត់បន្ថយអំពើខុសច្បាប់ផ្សេងៗ។ ការដាក់ចេញនូវវិធានការក្តៅចំពោះការបង្ក្រាបបទល្មើសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំង១៤ខណ្ឌ ដោយឡែកមកដល់ពេលនេះគេមិនទាន់ឃើញ អភិបាល ក៏ដូចជាអធិការខណ្ឌ អនុវត្តច្បាប់តាមបញ្ជារបស់អភិបាលរាជធានីឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here