ភ្នំពេញ ៖ យោងតាមប្រភពច្បាស់ការមួយ បានបង្ហើបអោយដឹងថា ទីតាំងកត់ឆ្នោតវៀតណាម សញ្ញា (M9) ជាច្រើនកន្លែងស្ថិត ក្នុងផ្សារកណ្ដាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញកំពុងតែ បើកលេង យ៉ាងរលូន ដោយមិនការ បង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច សោះឡើយ សង្ស័យតែបានលាភសក្ការៈពី មេត្នោតហើយមើលទៅ ។

ប្រភពបានបន្តទៀតថា ទីតាំងកត់ឆ្នោតវៀតណាម ខុសច្បាប់ជាច្រើន កន្លែងនៅក្នុងផ្សារកណ្ដាល បើកលេងដោយមិនមានការ លាក់លាមអ្វីនោះឡើយ សង្ស័យបុគ្គលឈ្មោះ ហេង ម៉េង ជាខែលចាំការពារ និងត្រូវរ៉ូវគ្នានិងបានរត់ការជូនគ្រប់ស្ថាប័នពាក់ ព័ន្ធហើយមើលទៅ ខណៈអាជ្ញាធរ មាន សមត្ថកិច្ច នៅស្ងាមដូចជាត្រូវថ្នាំសណ្ដំរបស់បុគ្គលឈ្មោះ ម៉េង ហេង ដែលជាមេឆ្នោត ជាពិសេសលោកធានផ្សារកណ្ដាលតែម្ដង ។

គួររំលឹកផងដែរថា កាលពីដើមខែកម្ភៈ ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តម ឃួង ស្រេង គណៈអភិបាល នៃគណៈអភិបាល រាជធានី ភ្នំពេញ បានធ្វើការព្រមានខ្លាំងៗថា លោក នឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែល អនុញ្ញាតិ ឱ្យ មានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់ គ្រង របស់ខ្លួន ។ ប៉ុន្តែ ប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ហាក់គ្មានប្រសិទ្ធភាពអ្វីសោះឡើយ ចំពោះអាជ្ញាធរមូលដ្ឋាន ក៏ ដូច ជាប្រធានផ្សារផងដែរ ជាក់ស្ដែងក្នុងផ្សារ កណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញនេះតែម្ដង នៅតែបណ្ដែត បណ្ដោយឱ្យមានល្បែងឆ្នោតណាមវៀតខុសច្បាប់ ដែលមានមេធំឈ្មោះ ហេង ម៉េង បើកលេង យ៉ាងអាណាធិបតេយ្យ ហាក់ផ្គើន និងការ ព្រមានរបស់ ឯកឧត្តម ឃួង ស្រេង ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរមានសមត្ថកិច្ច និងឯកឧត្ដម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងមានវិធានការផងដើម្បីរក្សាសុខ សុវត្ថិភាពជួនប្រជាពលរដ្ឋ អោយ ស្របទៅ និងគោលនយោបាយ ភូមិឃុំមានសុវត្តិភាព ទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ ! ព្រោះបញ្ហា ចោរលួច ឆក់ ប្លន់ និង អំពើហឹង្សា ក្នុងគ្រួសារ ភាគច្រើនកើតចេញ ពីកត្តា ល្បែងស៊ីសងខុសច្បាប់នេះឯង។

ជុំវិញករណីល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ភ្នាក់ងារយើងមិនទាន់អាចសុំការបំភ្លឺពី លោក ហេង ម៉េង និងលោក ប្រធានផ្សារ កណ្ដាល បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ ភ្នាក់ងារយើង នឹងរងចាំការបំភ្លឺពី លោក ហេង ម៉េង និងអ្នកពាក់ព័ន្ធនិង លោកប្រធានផ្សាររៀងរាល់ម៉ោងធ្វើការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here