ភ្នំពេញ ៖ ប្រពលរដ្ឋស្នើសុំឲ្យអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ និងសមត្ថកិច្ចខណ្ឌមានជ័យ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទៅពិនិត្យនឹងបង្ក្រាបទីតាំងកន្លែងបើកល្បែងស៊ីសងមានដូចជា ហ្គេមបាញ់ត្រី នឹងឡូតូ តាមអនឡាញ ស្ថិតនៅខាងលិចស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំកន្លែងបើកល្បែងស៊ីសងនេះបានឲ្យដឹងថា ទីតាំងនេះគេសង្ស័យថា មានបើកល្បែងស៊ីសងមានដូចជា ហ្គេមបាញ់ត្រី នឹងឡូតូ តាមអនឡាញ និងមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាច្រើនប្រភេទទៀត។

ប្រភពដដែលបន្ថែមថា ចំពោះទីតាំងនេះ មិនត្រឹមតែជាកន្លែងសម្រាប់លេងល្បែងប៉ុណ្ណោះទេ អាចជាកន្លែងងាយស្រួលសម្រាប់ឲ្យក្រុមក្មេងទំនើងដែលជក់ និងចែកចាយគ្រឿងញៀនថែមទៀតផង។

ប្រពលរដ្ឋបន្ដថា កត្តាទាំងនេះហើយដែលធ្វើឲ្យភូមិសាស្ដ្រនៅក្នុងសង្កាត់ស្ទឹងមានជ័យ១កន្លងមក តែងកើតមានបទល្មើសដូចជាចោរគាស់ផ្ទះ កាច់កម៉ូតូ និងករណីផ្សេងៗទៀត ដែលធ្លាប់កើតមានជារឿយៗ ដោយសារការបណ្តែតបណ្តោយរបស់អាជ្ញាធរមូលដ្ឋាន នេះសរបញ្ជាក់ឲ្យឃើញថា កំពុងដើរបញ្ច្រាសពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល។

គួរជម្រាបថា កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជភ្នំពេញ បានចេញបទបញ្ជារយ៉ាងម៉ឹងម៉ាត់ថា
មិនឲ្យមានជាដាច់ខាងចំពោះល្បែងស៊ីសងគ្រប់បណ្តាខណ្ឌទាំង១៤។

ប្រពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទៅពិនិត្យនឹងបង្ក្រាបទីតាំងកន្លែងបើកល្បែងស៊ីសងនេះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here