ប៉េកាំង៖ បុគ្គលិកពេទ្យចិនសរុប ១២,០០០នាក់បានចាប់ផ្ដើមចាកចេញពីខេត្ត ហ៊ូប៉ី (Hubei) ត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ចាប់ពីថ្ងៃអង្គារកន្លងទៅមក ខណៈស្ថានការណ៍ឆ្លង COVID-19 មានធូរស្រាលកាន់តែខ្លាំងឡើង ដោយរយៈពេលពីរថ្ងៃមកនេះ មិនមានករណីឆ្លងនៅក្នុងស្រុកនោះទេសូម្បីតែមួយករណី ប៉ុន្តែបែរជាមានករណីឆ្លងនាំចូលពីបរទេសទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលចិន បុគ្គលិកពេទ្យដែលចាកចេញពីទីខេត្ត Hubei គឺជាអ្នកធ្វើការនៅមន្ទីរពេទ្យបណ្ដោះអាសន្ន និងមន្ទីរពេទ្យដែលទទួលព្យាបាលករណីមិនធ្ងន់ធ្ងរ។ ចំណែកឯក្រុមគ្រូពេទ្យ និងអ្នកជំនាញទទួលបន្ទុកព្យាបាលករណីធ្ងន់ធ្ងរ នៅតែបន្តស្ថិតនៅក្នុងខេត្តមួយនេះដដែល ហើយអាចនឹងបន្តស្ថិតនៅរហូតទាល់តែ បេកសកកម្មត្រូវបញ្ចប់ទាំងស្រុង។

បន្ថែមពីលើនេះ បុគ្គលិកពេទ្យទាំងអស់នឹងត្រូវស្ថិតនៅដាច់ដោយឡែកពីគេ ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ នៅពេលពួកគេត្រឡប់ទៅដល់ផ្ទះវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here