ថ្ងៃខួបកំណើត លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចុះជួយ ប្រមូល សំរាម តាមផ្លូវ យ៉ាងសាមញ្ញបំផុត
ភ្នំពេញ ៖ ជាគំរូមួយល្អ ជា អ្នក ជំនួញ មួយ រូប ស្រលាញ់ រាជធានី ភ្នំពេញ ចង់ រួម ចំណែក ចូល រួម ដោះ ស្រាយ បញ្ហា សំរាម លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន បញ្ចេញ ឡាន បែន ដឹកដី ជាង 100 គ្រឿង ដើម្បី ដោះ ស្រាយ បញ្ហា ចំពោះ មុខ ជា មួយ សាលា រាជធានី ភ្នំពេញ មិនតែប៉ុណ្ណោះ លោក ឧកញ៉ា បាន ចុះ ផ្ទាល់ ជា មួយ កម្មករ ពាក់ ស្បែក ជើង ផ្ទាត់ ចុះជួយប្រមូលសម្រាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត។ នេះ បើ តាម ការ បង្ហោះ លើ ផេក ផ្លូវ ការ របស់ លោក ឧកញ៉ា។
រថយន្ត បែន ដឹក ដី ជាង ១០០ គ្រឿង នោះ ត្រូវ បាន គេ ដឹង ថា បាន ធ្វើ ប្រតិបត្តិការ បាន ចំនួន ២ថ្ងៃ ហើយ ដែល បច្ចុប្បន្ន កំពុងតែ សម្រុក ដឹក ចេញ ពី ផ្សារ នាគ មាស ផ្សារ កាណាស៊ីធី ព្រម ទាំង ទីតាំង ប្រឈម ជា ច្រើន ទៀត ក្នុង រាជធានី ភ្នំពេញ។ អ្វី ដែល ជា ការ ចាប់ អារម្មណ៍ នោះ ថ្ងៃ ទី១០ ខែ តុលា ឆ្នាំ ២០២០ នេះ គឺ ជា ថ្ងៃ ខួប កំណើត គម្រប់ ៣៣ឆ្នាំ របស់ លោក ឧកញ៉ា តែ ម្ដង ប៉ុន្តែ លោក ឧកញ៉ា បាន ចុះ ផ្ទាល់ ជា មួយ កម្មករ ពាក់ ស្បែក ជើង ផ្ទាត់ ចុះ ជួយ ប្រមូល សំរាម តាមផ្លូវ យ៉ាង សាមញ្ញបំផុត ។
ជា មួយ គ្នា នោះ ដែរ លោក ឧកញ៉ា ក៏ បាន ផ្ដាំ ផ្ញើ ទៅ បងប្អូន ទាំង អស់ ក្នុង រាជធានី ភ្នំពេញ សូម មេត្តា យោគ យល់ និង អធ្យាស្រ័យ ជុំវិញ បញ្ហា សំរាម នេះ សាលា ក្រុង កំពុង ប្រឹង ប្រែង ណាស់ បញ្ហា នេះ ហើយ ក្រុម ហ៊ុនឡេង ណាវ៉ាត់ត្រាគ្រុប និង ជួយ ស្វែង រក ដំណោះ ស្រាយ ក្នុង ការ ប្រមូល ឲ្យ បាន ល្អ បំផុត ទៅ តាមដែលអាចធ្វើបាន៕