ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីទៅខ្ចីលុយម្ដាយក្មេក ៥០ដុល្លារ ត្រូវម្ដាយបង្កើតស្ដីបន្ទោសបានសម្រេចចិត្តយកខ្សែលីឡុងចងភ្ជាប់នឹងដើមអំពិលទឹកចងកសម្លាប់ខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២ នៅចំណុចដីឡូត៍មួយកន្លែងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះពៅ ធារ៉ូអាយុ ២៧ ឆ្នាំមានមុខរបរដើរសង់រោងការនិងរោងបុណ្យស្នាក់នៅភូមិកើតហេតុ។
ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថានៅមុនពេលកើតហេតុនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ ជនរងគ្រោះបានទៅខ្ចីលុយម្ដាយក្មេកបានចំនួន 50 ដុល្លា ខណៈមកដល់ផ្ទះវិញក៏បានប្រាប់ម្ដាយបង្កើតថាខ្លួនបានខ្ចីលុយពីម្ដាយក្មេកចំនួន 50 ដុល្លារ ភ្លាមៗនោះត្រូវបានម្ដាយបង្កើតស្ដីអោយថាហេតុអីបានឃើញទៅខ្ចីលុយពីម្ដាយក្មេងទៅវិញ មិច
មិនព្រមយកលុយគាត់ចាយទៅ ហើយជនរងគ្រោះអត់មានមាត់តបជាមួយនឹងម្ដាយបង្កើតទេដោយនៅយប់កើតហេតថ្ងៃទី ២៩ ខែកញ្ញា ក៏បាននាំគ្នាចូលដេកអស់។

ប្រភពព័ត៌មានបានបន្តទៀតថាលុះព្រឹកឡើងនៅវេលាម៉ោង ៦ និង១៥នាទី ត្រូវបានបងប្អូនប្រជាពលរដ្ឋគាត់ដើរហាត់ប្រាណក៏ប្រទះឃើញជនរងគ្រោះយកខ្សែនីឡុងពណ៌សទៅចងជាប់នឹងដើមអំពិលទឹកចងកសម្លាប់ខ្លួនបាត់ទៅហើយក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងបានទៅប្រាប់ឱ្យក្រុមគ្រួសារនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ កោសល្យវិច័្ចយស្នងការរាជធានីភ្នំពេញ ដើម្បីចុះមក កន្លែងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យលើដងខ្លួនសាកសពបានបញ្ជាក់ថាសាកសពជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here