ភ្នំពេញ ៖ ចម្រៀង 4 បទ របស់ ព្រាប សុវត្ថិ បញ្ជាក់ ឲ្យ ឃើញ ថា ព្រាប សុវត្ថិ នៅ តែ ជា កំពូល តារា ចម្រៀង ដែល គេ មិន អាច ដណ្ដើម តំណែង បាន ទោះ បី តារា ចម្រៀង ម្នាក់ នេះ មិន ប្រើ សម្ភារៈនិយម ក៏ ដោយ មហាជន សង្កេត ឃើញ ថា ប្រើ តែ សំឡេង និង កាយ វិការ ម្នាក់ ឯង បទ ចម្រៀង នៅ តែ មាន អ្នក គាំទ្រ ខ្លាំង តារា ចម្រៀង ព្រាប សុវត្ថិ គឺ ជា កំពូល តារា ចម្រៀង ដែល មាន សភាព ស្ងប់ស្ងាត់ សីលធម៌ ខ្ពស់ ពោរពេញ ទៅ ដោយ សមត្ថភាព និង អត្តចរិត គំរូ ល្អ ដល់ ក្នុង សង្គម បើ ចង់ ដណ្ដើម តំណែង ព្រាប សុវត្ថិ ត្រូវ មាន 10 ចំណុច នេះ សិន៖

1.ត្រូវ ល្បី ឲ្យ បាន រយៈពេល វែង ជាង គាត់ លើស ពី30 ឆ្នាំ។

2.គ្មាន រឿង អាស្រូវ នៅ ក្នុង ពិភព សិល្បៈ។

3.សីលធម៌ សុជីវធម៌ ការ ទំនាក់ទំនង នៅ ក្នុង អាជីព សិល្បៈ។

4.តម្លៃ នៃ ការ ចេញ ច្រៀង នៅ ក្រៅ ប្រទេស តម្លៃ ថ្លៃ ហើយ ម្ចាស់ កម្មវិធី ហ៊ាន ជួល តាម ដឹង 25000ដុល្លារ ទៅ ម្ដង.និង ថ្លៃ ក្រុម ការងារ ជិត 20 នាក់ ការ ចាយ វាយ 2 ម៉ឺន ដុល្លារ បន្ថែម ទៀត បើ មិន គ្រប់ លក្ខខណ្ឌ ព្រាប សុវត្ថិ មិន ទទួល។

5.សម្រាប់ ការ កាន់ ប្រេ ន គឺ តម្លៃ ផុត លេខ ហើយ បើ ក្រុមហ៊ុន ទាំង អស់ នោះ មិន គោរព តាម លក្ខន្តិកៈ របស់ ព្រាប សុវត្ថិ សីលធម៌ សុជីវធម៌ ភាព ស្រប ច្បាប់ ព្រាប សុវត្ថិ មិន ទទួល ជា ដាច់ ខាត ទោះ តម្លៃ ប៉ុន្មាន ក៏ដោយ។

6.ព្រាប សុវត្ថិ គឺ ជា កំពូល តារា ចម្រៀង ដែល ស្រឡាញ់ កិត្តិយស ជាង លុយ។

7.ភាព ផ្អែម ល្ហែម បើក ចំហ នៅ ក្នុង គ្រួសារ ការ ប្រៀន ប្រដៅកូន ប្រុស ទាំង បី មាន សីលធម៌ សុជីវធម៌ ដើរ តាម គន្លង ផ្លូវ ដ៏ ល្អ ជា គំរូ ដល់ សង្គម ជាតិ ។

8.ជា តារា ចម្រៀង ដែល មាន ទ្រព្យ ច្រើន ជាង គេ បាន ចំណូល ពី សិល្បៈ ដែល មាន ទឹក ប្រាក់ សរុប មិន ក្រោម ពី 30 លាន ជា កំពូល តារា ចម្រៀង ដែល មិន អួត មិន សម្ញែង ស្ងប់ស្ងាត់។ មាន រីសត នៅ រតនគិរី ប្រហែល 100 ហិកតា មាន ដី នៅ ជិត ផ្លូវ កប់ ស្រូវជិត 10 ហិកតា មានផ្ទះនៅទួលគោក មានហាងនៅភ្នំពេញថ្មី ជិត3000ការ៉េ មាន ស្ទូឌីយោផ្ទាល់ខ្លួន4កន្លែង និងមានដីចម្ការ រាប់រយហិកតា។

9. អាយុជាង40ឆ្នាំហើយ នៅតែសង្ហា ហើយក្មេងៗ នៅតែតាមប្រកួតប្រជែងនិងសមត្ថភាពគាត់។

10. ជាកំពូលតារាចម្រៀងដែលមានបទល្បីច្រើនជាងគេ រហូតជាង 3000បទ។

ការ សម្រេច ចិត្ត របស់ ព្រាប សុវត្ថិ ចូល ក្នុង ផលិតកម្ម Galaxy navatra មិន មែន ជា ការ សម្រេចចិត្ត បែប កូន ក្មេង នោះ ទេ ព្រាប សុវត្ថិ គឺ ជា មនុស្ស ដែល ចាស់ ទុំ និង មាន ការ ពិចារណា ខ្ពស់ បំផុត ជា មនុស្ស ស្រឡាញ់ កិត្តិយស បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here