ភ្នំពេញ ៖ លោកវេសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ត៍រដ្ឋបាលក្បាលកោះ ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋនៅផ្ទះលោកមេភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងដល់ខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន២១សហព័ទ្ធ និងបានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងធ្វើវាទិកាផ្សព្វផ្សាយខ្លឹមសាររួមមាន៖

-ការអនុវត្តគោលនយោបាយ ភូមិ.សង្កាត់ មានសុវត្ថិភាព លក្ខណៈសម្បត្តិ៩យ៉ាង។
-វិធានការ បង្ការ ការពារ ការឆ្លងមេរោគកូវីដ១៩។
-ចូលរួមបង្ការ ទប់ស្កាត់ គ្រោះអគ្គីភយ័។

ប្រជាពលរដ្ឋចូលរួម១៨នាក់-ស្រី១៤នាក់ និងបានផ្តល់ថវិកាជូនលោកមេភូមិ និងក្រុមការងារ ចំនួន២០ម៉ឺនរៀលផងដែរ៕    

LEAVE A REPLY

Please enter your comment!
Please enter your name here