ភ្នំពេញ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែផ្ទះមានដាក់បុកប៊ីយៀនឹងមានបង្កប់លេងល្បែងស៊ីសងបាញ់អាប៉ោងដ៍ធំជារៀងរាល់ថ្ងៃ និងទីតាំងល្បែងហ្គេមបាញ់ត្រីដែលកំពុងពង្វក់ក្មេងៗនឹងអ្នកញៀនល្បែងចូលលេងយ៉ាងសប្បាយ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរនឹងសមត្ថកិច្ចខណ្ឌមានជ័យ ជួយចុះទៅបង្ក្រាបក្រុមអ្នកញៀនល្បែងខុសច្បាប់ទាំងនោះផង ព្រោះកំពុងតែបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់។

ប្រជាពលរដ្ឋបន្តទៀតថា ទីតាំងទី១ស្ថិតនៅក្នុងផ្ទះមួយកន្លែងមានដើមស្វាយ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ទីតាំងទី២កន្លែងបើកល្បែងស៊ីសងមានដូចជា ហ្គេមបាញ់ត្រី នឹងឡូតូ តាមអនឡាញ ស្ថិតនៅខាងលិចស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពលរដ្ឋរស់នៅក្បែនោះបានលើកឡើងថា ម្ចាស់ផ្ទះនេះបានបើកលេងល្បែងស៊ីសងបុកប៊ីយ៊ែរ នឹងបាញ់អាប៉ោងភ្នាល់ចាក់លុយជាយូយារណាស់មកហើយ និងហ្គេមបាញ់ត្រី នឹងឡូតូ តាមអនឡាញក្នុងសង្កាត់ស្ទឹងមានទី១មិនដែលឃើញមានអាជ្ញធរ ឬសមត្ថកិច្ចមូលដ្ឋានចុះទៅបង្ក្រាបនោះទេ។

ពួកគាត់(ពលរដ្ឋ) បន្តទៀតថា៖ ចាប់តាំងពីមានវង់ល្បែងស៊ីសងទាំងនេះមកពួកគាត់ដូចជាមានការព្រួយបារម្ភអំពីសន្តិសុខនឹងសុវត្តិភាពខ្លាំងណាស់ ព្រោះថាបទល្មើសល្បែងស៊ីសងទាំងនេះដែលនាំឲ្យកើតជាអំពើ ចោរលួច ចោរឆក់ អំពើប្លន់ នឹងចោរគាស់ផ្ទះជាដើម។ល។

ខណៈក្រុមអ្នកលេងទាំងនោះអ្នកខ្លះចាញ់អស់លុយ យកម៉ូតូទៅបញ្ចាំ លក់របស់របរមានតំលៃដើម្បីចាក់ភ្នាល់ ហូរទ្រហឹងអឺងកងរំខានដល់ការរស់នៅអ្នកជិតខាង ហើយមិនខ្លាចពីចំណាត់ការរបស់អាជ្ញធរនឹងសមត្ថកិច្ចប៉ុស្តិនឹងខណ្ឌសូម្បីតែបន្តិចសោះ។

បើទោះបីជាកន្លងមកលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញធ្លាប់បានបើកកិច្ចប្រជុំឲ្យអភិបាលនឹងអធិការទាំង១៤ខណ្ឌត្រូវតែចុះបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងណាក៍ដោយ។ ប៉ុន្តែម្ចាស់ទីតាំងខាងលើហាក់ដូចជាគ្មានញញើតពីបង្ក្រាបរបស់អាជ្ញធរក៍ដូចជាសមត្ថកិច្ចអីបន្តិចសោះឬ ក៍ម្ចាស់ទីតាំងនោះបានផ្តាល់លាភសការជួនទៅអាជ្ញធរនឹងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយទេដឹងទើបគ្មានការចុះបង្ក្រាបបែបនេ…?

បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទក្នុងខណ្ឌមានជ័យគេសង្កេតឃើញថាកន្លងមកអាជ្ញធរនឹងសមត្ថកិច្ចតែងតែធ្វើការបង្កាបជារើយៗដែប៉ុន្តែម្ចាស់ទីតាំងខាងលើនេះហាក់ដូចជានៅតែផ្គើននឹងមិនខ្លាចពីការបង្ក្រាបទាល់តែសោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here