ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ទីតាំងទាំង២កន្លែងសម្តេចតេជោ ហ៊ុន សែន កំណត់យកសម្រាប់សម្រួលដល់ការទទួលជំនួយទាំងឡាយនោះរួមមាន៖

* កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។

* កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយបានជំនួយដែលនឹងត្រូវបានផ្តល់រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។

ខាងក្រោមជាបញ្ជីឈ្មោះសប្បុរសជន ដែលបានជួយចូលរួមឧបត្ថម្ភថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ នៅកម្ពុជា៖

១៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ឧបត្ថម្ភចំនួន ២០ម៉ឺនដុល្លារ
២៖ ព្រះករុណា ព្រះបាទសម្តេចព្រះមហាក្សត្រ ឧបត្ថម្ភចំនួន ១០ម៉ឺនដុល្លារ
៣៖ ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភ៥០ម៉ឺនដុល្លារ
៤៖ លោកឧកញ៉ា ពុងឃាវសែ ឧបត្ថម្ភ៥០ម៉ឺនដុល្លារ
៥៖ លោកជំទាវ ទាវ ធីតា និងស្វាមី ឧបត្ថម្ភ៥ម៉ឺនដុល្លារ
៦៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ឧបត្ថម្ភ៥០ម៉ឺនដុល្លារ
៧៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧបត្ថម្ភ១ម៉ឺនដុល្លារ
៨៖ លោកឧកញ៉ា ថៃ ជាហួត ឧបត្ថម្ភ១០ម៉ឺនដុល្លារ
៩៖ ឯកឧត្តម អ៉ិត សំហេង ឧបត្ថម្ភ១ម៉ឺនដុល្លារ
១០៖ ឧកញ៉ា លី ហួរ ឧបត្ថម្ភ២០ម៉ឺនដុល្លារ
១១៖ ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ ឧបត្ថម្ភ២ម៉ឺនដុល្លារ
១២៖ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ឧបត្ថម្ភ៥០ម៉ឺនដុល្លារ
១៣៖ ឯកឧត្តម ប៉ាន សូរស័ក្តិ និងលោកជំទាវ ឧបត្ថម្ភ១ម៉ឺនដុល្លារ
១៤៖ ឯកឧត្តម លឹម គានហោ និងលោកជំទាវ ឧបត្ថម្ភ២ម៉ឺនដុល្លារ
១៥៖ ឯកឧត្តម វេង សាខុន និងលោកជំទាវ ឧបត្ថម្ភ១ម៉ឺនដុល្លារ
១៦៖ ក្រុមហ៊ុន ពន់ជេស្ឋ អិល ធី ឌី ឧបត្ថម្ភ១២៥ដុល្លារ
១៧៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងលោកជំទាវ ឧបត្ថម្ភ៥០លានរៀល
១៨៖ ក្រុមហ៊ុន ម៉ែន សារុន ឧបត្ថម្ភ៥ម៉ឺនដុល្លារ
១៩៖ ក្រុមហ៊ុន លីហួង សំណង់ ឧបត្ថម្ភ១ម៉ឺនដុល្លារ
២០៖ ឯកឧត្តម ឃឹម រុស្សីដា និងលោកជំទាវ ឧបត្ថម្ភ២ពាន់ដុល្លារ
២១៖ លោក Him Sokcheat ឧបត្ថម្ភ២៥០ដុល្លារ
២២៖ លោក ធួន កុសល ឧបត្ថម្ភ២៥ដុល្លារ
២៣៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ២០០លានរៀល
២៤៖ ឯកឧត្តម អ៊ឹម ឈុនលឹម និងលោកជំទាវ ឧបត្ថម្ភ២០លានរៀល
២៥៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ឧបត្ថម្ភ២០លានរៀល
២៦៖ ឯកឧត្តម អង្គ វង្សឌ្ឍានា និងលោកជំទាវ ឧបត្ថម្ភ១ម៉ឺនដុល្លារ
២៧៖ លោកជំទាវ ភឿង សកុណា ឧបត្ថម្ភ៥ពាន់ដុល្លារ
២៨៖ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឧបត្ថម្ភ១ម៉ឺនដុល្លារ
២៩៖ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងអភិវឌ្ឍន៍ជនបទ ឧបត្ថម្ភ១ម៉ឺនដុល្លារ
៣០៖ ឯកឧត្តម ត្រាក់ ថៃសៀង និងលោកជំទាវ អ៉ឹង កន្ថាផាវី ឧបត្ថម្ភ៥ពាន់ដុល្លារ
៣១៖ ឯកឧត្តម ជាវ តាយ និងលោកជំទាវ ឧបត្ថម្ភ២ម៉ឺនដុល្លារ
៣២៖ លោក ហេង ឡាលីន និងលោកស្រី សេង សុវីរដា្ឋ ឧបត្ថម្ភ ១ពាន់ដុល្លារ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here