ទីតាំងហ្គេមបាញ់ត្រីដុះស្លែរ នៅតាមភ្លឺប្រឡាយទឹកស្អុយជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ កំពុងបើកលេងយ៉ាងសប្បាយ

0
37

ភ្នំពេញ ៖​ ប្រជាពលរដ្ឋបានរាយការណ៍ថា មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចលោកចុះទៅបង្រ្កាប ចំពោះទីតាំងហ្គេមបាញ់ត្រីដុះស្លែរ១កន្លែង​ ស្ថិតនៅតាមភ្លឺប្រឡាយទឹកស្អុយជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបើកទទួលក្រុមអ្នកញៀនល្បែង ក្មេងទំនើង ក្មេងស្ទាវចូលលេងយ៉ាងសប្បាយ ២៤ម៉ោងលើ២៤ម៉ោង។

​ប្រជាពលរដ្ឋបានលើងឡើងថាទីតាំងហ្គេមបាញ់ត្រីដុះស្លែរខាងលើនេះបើកទទួលក្រុមញៀនល្បែងស៊ីសង ក្មេង ស្ទាវ ក្មេងទំនើងលើ២៤ម៉ោងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងបង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋហើយពួកគាត់ក៏មានការងឿងឆ្ងល់ដែរថាហេតុអ្វីបានជាកើតមានល្បែងភ្នាល់ស៊ីសងនៅក្នុងមូលដ្ឋានហើយអាជ្ញាធរមិនចុះបង្រ្កាបបណ្ដែតបណ្ដោយអោយបើកលេងយ៉ាងសប្បាយទៅវិញឬមួយអាជ្ញាធរមានសមត្ថកិច្ចលោកទទួលបានលាភសក្ការ:ពីម្ចាស់ទីតាំងហើយបានជាលោកមិនមានវិធានការបង្រ្កាប ឯណាទៅភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ ការដែលកើតមានល្បែងស៊ីសងនេះដែលជាដើមចមនៃអំពើហឹង្សា ចោរឆក់ ចោរលួច ចោរប្លន់ បង្កអសន្តិនៅក្នុងមូលដ្ឋាននឹងសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here