ខេត្តកំពង់ឆ្នាំង ៖ ពិតជាមានអំណាចធំមែន គ្រាន់តែរឿង ជិះម៉ូតូ ក្បែររថយន្ត បុរសជើងខ្លាំងដែលគេស្គាល់ថាជាកូនប្រុស ថៅកែរណ្តៅដី ដ៏ល្បីឈ្មោះ នៅរាជធានីភ្នំពេញ “តាកៅ” បានដកកាំភ្លើង អាកាស្វ័យបត់ មកគំរាមប្រជាពលរដ្ឋ ប៉ុន្តែទោះបីជាយ៉ាងណាក៏រត់មិនរួច បុរសរូបនេះត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាម៉ោង៧ព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់ អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន។

សម្ថកិច្ចស្នងការខេត្តអោយដឹងថា រថយន្តដែលប្រើជាកម្មសិទ្ធករ ញឹក ផន មានអាស្រ័យដ្ឋានផ្ទះលេខ 33 សេ ផ្លូវលេខ ៣៧៦ #288H ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនដែលប្រើកាំភ្លើង AK47 គម្រាមប្រជាពលរដ្ឋមានឈ្មោះ ញឹក ផល អាយុ៣៨ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា នៅវេលាម៉ោង ២០ និង ១០នាទី យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង ទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា :ថ្ងៃទី 31 08.2020 វេលាម៉ោង ៤.៤៥នាទី នៅចំណុចផ្លូវចូលចំការអំពៅ ក្រុមហ៊ុនលោកឧកញ៉ា ញឹក ផន ហៅកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសលោកឧញ៉ាមានរហស័នាម 09 ជិះរថយន្ត និង ឈ្មោះ ប្រាក់ សំបាន (មានគ្នា2នាក់)ជិះម៉ូតូ រហូតបណ្តាលអោយឈ្មោះ ញឹក ផល ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាមជនទាំង២នាក់។

ក្រោយពីទទួលបានព័ត៏មានលោកស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងជំនាញនិងលោកអធិការនគរបាស្រុកទឹកផុសចុះទៅកន្លែងកើតដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here