ភ្នំពេញ ៖ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមដ៏ធំមួយកន្លែង កំពុងតែផ្គើននិងបទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញ សប្បាយនិងកើបលុយ និងបើកលេងយ៉ាងរលូន នៅច្រកជិតផ្សារដេប៉ូ កំពុងបង្អួតអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោករួមទាំងលោកសុខ ហេង អធិការនគរបាលខណ្ឌ បានដឹង ដើម្បីចុះបង្ក្រាប ខណៈដែលម្ចាស់ទីតាំង កំពុងបើកលេង យ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ ទីតាំងនោះស្ថិតនៅ ផ្ទះលេខ127Eoតាមបណ្តោយផ្លូវច្រកដង្ហែម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក(ខាងជើងផ្សារដេប៉ូ)ដែលមានសំគាល់ LH34 គាត់ដោយកុំព្យូទ័រ។

សូមរំលឹកថា កន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here