ខេត្តកណ្តាល ៖ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដិកាកោះ ហៅឈ្មោះ ប៉ោ សេង ភេទប្រុស មានទីលំនៅបច្ចុប្បន្ននៅ ភូមិលេខ៧ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ឲ្យចូលខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក។

ដិកាកោះនេះ គឺដើម្បីសាកសួរពីដំណើររឿងដែលពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៥៦ រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ពីបទ រំលោភកាន់កាប់អចលនវត្ថុដោយសុចរិត( ដីផ្សារស្អាង) និងបទ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ប្រព្រឹត្ត នៅចំណុចផ្សារស្អាងខាងត្បូង ស្ថិតនៅក្នុង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ និងប្រព្រឹត្តបន្តបន្ទាប់ជាហូរហែរ តាមបញ្ញត្តិមាត្រា ២៥៣ និងមាត្រា២៥៩ នៃច្បាប់ភូមិបាល។

សាមីខ្លួនត្រូវចូលទៅឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here