ភ្នំពេញ ៖ ទីតាំងអ៊ីនធើណេត គ្មានយីហោ បង្កប់ល្បែងស៊ីសង នៅច្រកចូលខារ៉ាអូខេសូលមានដាក់កាមេរ៉ាសុវត្ថិភាព ការពារពេលសមត្ថកិច្ចចុះបង្ក្រាប ទុកឲ្យអ្នកញៀនល្បែងស៊ីសងចូលលេងយ៉ាងសប្បាយ និងដោយរលូន។

ទីតាំងអ៊ីនធើណេតបង្កប់ស៊ីសងខុសច្បាប់មួយកន្លែងនេះ ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស ច្រកចូលខារ៉ាអូខេសូល ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងនេះមានដាក់កាមេរ៉ាសុវត្ថិភាព ចាំមើលពេលសមត្ថកិច្ចចុះបង្ក្រាបគឺម្ចាស់ទីតាំងបានបិទទ្វា ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងនេះណាស់។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាទីតាំងល្បែងស៊ីសងនេះដែរនៅក្នុងវេទិកាសារធារណៈប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរចុះបង្ក្រាប តែអាជ្ញាធរបានចុះបង្ក្រាបជាច្រើនលើកមកហើយនៅតែទីតាំងល្បែងស៊ីសងនេះលួចបើកលេងវិញដដែល។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៩ចំណុច ដែលបានដាក់ ចេញដោយក្រសួងមហាផ្ទៃ ដើម្បី ឲ្យអាជ្ញាធរមូល ដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

កាលពីពេលថ្មីៗកន្លង ទៅ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការ នគរ បាលជាតិ បានថ្លែងអះអាង ថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ទៅ ល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន ដំណើរ ការតទៅទៀតឡើយ! ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្តបើក ទៀត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ! មហាជនរងចាំមើលអាជ្ញាធរ ខណ្ឌចំការមន និងមានវិធានការ យ៉ាងណាចំពោះ ទីតាំងណេត បង្កប់ល្បែងដែលស្ថិតនៅតាម បណ្ដោយផ្លូវលេខ៩៩កែង៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលកំពុងបើក យ៉ាងអាណាធិបតេយ្យមួយនេះ។ ព្រោះល្បែងស៊ីសងជាដើម ចមដែលនាំអោយកើត មាននូវអំពើចោរកម្ម លួច ,ឆក់,ប្លន់នៅក្នុងសង្គម។

រដ្ឋបាលរាជធានី ភ្នំពេញ នាពេលកន្លងមក បានបើកកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ភ្នំពេញក្រោម អធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងជា ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី លោកអភិបាលរង រាជធានី លោកឧត្ដមសេនីយ៍ស្នងការនគរ បាលរាជធានី លោកឧត្ដមមេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភំ្នពេញ លោកព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងរដ្ឋបាលខណ្ឌទាំង ១៤។

ក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់ទៅលើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ គ្រឿងស្រវឹងនិងគ្រឿងញៀនខុស ច្បាប់ក្នុងរាជធានីភ្នំពេញនិងជាពិ សេសកិច្ច ការការ ពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានី ភ្នំពញ ! តែអាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌចំការមន ហាក់នៅតែបន្តបើកភ្លើងខៀវ ឲ្យមាន ទីតាំងអ៊ីនធើណេត ដូចជាផ្គើននិងបទបញ្ជារបស់ថ្នាក់លើ៕  

LEAVE A REPLY

Please enter your comment!
Please enter your name here