ភ្នំពេញ ៖ សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាបានផ្តល់គ្រឿងបរិភោគសម្ភារៈប្រើប្រាស់ជូនក្រសួងធម្មការនិងសាសនាសម្រាប់ចាត់ចែងបន្ត។

ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនៅក្នុងក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០ ដែលមានលោកឈិត សុខុនរដ្ឋមន្រី្តក្រសួងធម្មកានិងសហការីជាអ្នកទទួល។

ព្រះចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាជំនួសមុខឲ្យព្រះសង្ឃគណៈកម្មាធិការអាចារ្យពុទ្ធបរិស័ទជើងវត្តទាំងអស់ព្រះមង្គលរក្ខិតខឹម សម្បត្តិ បានបញ្ជាក់ពីសកម្មភាពនៃការកសាងវត្តញាណរង្សីកន្លងមកពិសេសសមិទ្ធផលថ្មីៗដែលវត្តសម្រេចបាននិងកំពុងកសាងសង់ជាបន្តបន្ទាប់។

ព្រះចៅអធិការវត្តលើកឡើងថាចាប់ពីឆ្នាំ១៩៨៣មក ខ្ញុំព្រះករុណាអាត្មាភាពបានប្រមូលផ្តុំកម្លាំង និងសទ្ធាជ្រះថ្លាពុទ្ធបរិសទ័គ្រប់មជ្ឈដ្ឋានជម្រុញការកសាងទីនេះឲ្យទៅជាអារាមមួយមានហេដ្ឋារចនាសម្ពន្ធ័សមស្របរីកចំរើនសំជាទីសក្ការះដូចបណ្តាវត្តនានា។

ព្រះអង្គបានលើកឡើងទៀតថាសំណង់ទាំងឡាយដែលយើងសម្រេចបានកន្លងមករួមមានការកសាងព្រះវិហារថ្មី១ខ្នង ឧបដ្ឋានសាលា១ខ្នង កុដិធំតូច៤ខ្នង សាលាពុទ្ធិកបឋមសិក្សា១ខ្នង និងចាក់ដីបំពេញទីធ្លាវត្តការពារទឹកជន់លិច និងសំណង់ផ្សេងៗមួយចំនួនទៀតបើគិតជាទឹកប្រាក់នៃកាសាងសង់ខាងលើសរុបមានចំនួន៩៤៤, ៤១៦ដុល្លារ និង១៣៤,៣៨១,១០០រៀល។

ចំពោះអំណោយរបស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាជូនដល់ក្រសួងធម្មការនិងសាសនា នាពេលនេះមានអង្ករ១តោន មី១០កេះ ទឹកដោះគោ២០កំប៉ុងស្ករស៣០គីឡូក្រាម ទឹកក្រូច៥កេះ ទឹកសុទ្ធ១០កេះ តែ២០០កញ្ចប់ត្រីខ១០យួរ ទឹកត្រីទឹកសុីអុីវ២០យួរ ក្រម៉ា១១០ ជែលលាងដៃ១០០ដប ម៉ាស៥ដុំ សម្ភារះ២សម្រាប់ និងបច្ច័យ៤លានរៀល។

នាឱកាសនោះដែរលោកឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានថ្លែងអំណគុណដល់ព្រះសង្ឃជាពិសេសប្រធានសហគមន៏មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាដែលបានផ្តល់អំណោយនាពេលនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថានិងជួយផ្សព្វផ្សាយសហគមន៍នេះឲ្យបានទូលំទូលាយបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here