ភ្នំពេញ ៖ កំលាំងល្បាតខណ្ទប៉ុស្តិ៍ឃើញជនសង្ស័យ៤នាក់ធ្វើសកម្មភាពជាក់ស្តែងធ្វើការឃាត់ខ្លួននៅថ្ងៃ១៥ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង០២ម៉៣០នាទីចំណុចផ្ទះលេខ០១បេផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះហ៊ុន រស់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ លក់ដូរ។ ចំណែកជនសង្ស័យចំនួន០៤នាក់ដែលមានឈ្មោះ ៖
១/ឈ្មោះភឹម ឆៃលី ហៅអាឆៃ ភេទប្រុស អាយុ២១ឆ្នាំទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ ២/ឈ្មោះភឹម សូនីហៅសូនី ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅជាមួយគ្នា មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
៣/ឈ្មោះសេង សំណាង ហៅអាម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិសង្កាត់ជាមួយគ្នាមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
៤/ឈ្មោះហេង ស៊ីឃាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៦៩ ឆ ផ្លូវបេតុង ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ រត់រឺម៉កកង់បី (មានសារធាតុញៀន)។
សម្ភារៈដកហូតរួមមាន ៖
១/កន្ត្រៃកាត់ដែក ចំនួន ០១គ្រឿង
២/ពិលបំភ្លឺចំនួន ០៣គ្រឿង។
៣/មេសោផ្ទះចំនួន ០៥គ្រឿង។
៤/ដែកបំពង់ទិបចំនួន ០២កំណាត់។
៥/រឺម៉កកង់បីឥណ្ឌាមួយគ្រឿងលេខភ្នំពេញ1HW5944ព៌ណសរ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំងបួននាក់បានជួបពិភាក្សាគ្នាចេញធ្វើសកម្មភាពលួយដោយមិនកំណត់គោលដៅ លុះដល់ម៉ោងប្រហែល២៣ម៉០០នាទីពួកគេបានជួបជុំគ្នាឡើងជិះរឺម៉កកង់បីចេញពីវាលស្បូវរកកន្លែងដើម្បីធ្វើសកម្មភាពលួច លុះមកដល់ផ្ទះកើតហេតុឃើញផ្ទះចាក់សោពីក្រៅ ក៏ឈប់រឺម៉កចុះទៅធ្វើសកម្មភាពគាស់កាត់សោផ្ទះចូលទៅលួចយកទ្រព្យសម្បត្តិ ពេលកំពង់តែធ្វើសកម្មភាពត្រូវសមត្ថកិច្ចមកទាន់ឃាត់ខ្លួនទាំង៤នាក់ខាងលើ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តទៀតថាលោកនឹងប្រើកម្លាំងខណ្ឌជំនាញនិងកម្លាំងប៉ុស្តិ៍ទាំងអស់ឱ្យយកចិត្តទុកដាក់ល្បាតនិងទៅលើបទល្មើសទាំងឡាយមិនថាថ្ងៃរឺយប់ដែលនៅក្នុងខណ្ឌឫស្សីកែវផងដែរ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here