អន្តរជាតិ៖ ដោយ ឈរលើ គោលការណ៍ នៃ ការគោរព ឯកជន ភាព របស់ អ្នកប្រើប្រាស់ ក្រុមហ៊ុន Facebook បាន បដិសេធ សំណើ បញ្ចេញ ឯកសារ ពាក់ព័ន្ធ របស់ មេដឹកនាំ យោធា ជាន់ខ្ពស់ មី យ៉ាន់ ម៉ា ដែល រង ការចោទប្រកាន់ និង សង្ស័យថា បាន ប្រព្រឹត្ត បទល្មើស ប្រល័យពូជសាសន៍ ប្រឆាំងនឹង ជនជាតិភាគតិច រ៉ូ ហ៊ីង យ៉ា ។

បើតាម ការចុះផ្សាយ របស់ ភ្នាក់ងារ ព័ត៌មាន Reuters នៅ ចុង សប្តាហ៍ មុន បាននិយាយថា ក្រុមហ៊ុន បណ្តាញ សង្គម ពិភពលោក Facebook មួយ នេះ បាន ទទូច តុលាការ អាមេរិក បដិសេធ ការទាមទារ និង សំណើ របស់ ប្រទេស ហ្គំ បី ដោយ អះអាងថា បាន បំពាន នឹង ច្បាប់ អាមេរិក ស្តីពី សេវា ប្រើប្រាស់ ទូរគមនាគមន៍ និង សិទ្ធិ ឯកជន របស់ អ្នកប្រើប្រាស់ ផង ។ ក្រុមហ៊ុន បញ្ជាក់ថា សំណើ នេះ មាន លក្ខណៈ ទូលាយ ពេក ដែល ធ្វើ ឲ្យ ប៉ះពាល់ ដល់ សិទ្ធិ ក្នុងការ ប្រើប្រាស់ ដោយ គ្មាន ដែន កំណត់ របស់ គណនី អ្នកប្រើប្រាស់ ផង ។

សូមជម្រាបថា ក្រុមហ៊ុន Facebook មិនអាច បំពេញ តាម ការចង់បាន ក្នុងការ បញ្ចេញ ឯកសារ កិច្ចសន្ទនា ផ្សេងៗ របស់ មេដឹកនាំ យោធា ជាន់ខ្ពស់ មី យ៉ាន់ ម៉ា ដែល បាន ធ្វើឡើង តាម បណ្តាញ សង្គម ដ៏ មាន ឥទ្ធិពល មួយ នេះ បានឡើយ ។ ដោយសំណើ របស់ ក្រុម មេធាវី តំណាង ប្រទេស ហ្គំ ប៊ី ដែល ធ្វើឡើង តាមរយៈ តុលាការ របស់ អាមេរិក ចង់បាន ឯកសារ ពាក់ព័ន្ធ នេះ គឺ ដើម្បី ជា ភស្តុតាង សម្រាប់ ដាក់បន្ទុក អ្នកពាក់ព័ន្ធ ប្រព្រឹត្ត បទល្មើស ប្រល័យពូជសាសន៍ នៅ មី យ៉ាន់ ម៉ា ។

ជាមួយគ្នានេះ ក្រុមហ៊ុន Facebook ក៏បាន ប្រកាស មិន គាំទ្រ ការប្រើប្រាស់ អំពើហិង្សា និង បទល្មើស ប្រឆាំង មនុស្សជាតិ ដូចគ្នា ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Facebook បានប្រកាស ជំហរ នឹងធ្វើ កិច្ចសហប្រតិបត្តិការ ជាមួយ ក្រុម ស៊ើបអង្កេត អង្គការសហប្រជាជាតិ តាម លទ្ធភាព ដែល អាច ធ្វើបាន ។

បើតាម សាវតារ នៃ សំណុំ រឿងនេះ បន្តិច ថា នៅ ខែមិថុនា កន្លងទៅ ក្រុម មេធាវី តំណាង ឲ្យ ប្រទេស ហ្កំ ប៊ី បានស្នើ ក្រុមហ៊ុន Facebook តាមរយៈ តុលាការក្រុង អាមេរិក ដើម្បី បញ្ចេញ ឯកសារ និង កិច្ចសន្ទនា ពាក់ព័ន្ធ ដែល ធ្វើឡើង តាមរយៈ បណ្តាញ សង្គម មួយ នេះ របស់ មន្ត្រី យោធា និង កម្លាំងប្រដាប់អាវុធ មី យ៉ាន់ ម៉ា ផ្សេងទៀត ដែល រង ការសង្ស័យ ប្រព្រឹត្ត អំពើ ប្រល័យពូជសាសន៍ ប្រឆាំង ជនជាតិភាគតិច រ៉ូ ហ៊ីង យ៉ានា ពេល កន្លងទៅ ។

គួរ បញ្ជាក់ថា សំណើ របស់ ក្រុម មេធាវី ប្រទេស ហ្កំ ប៊ី ធ្វើឡើង បន្ទាប់ពី តុលាការ យុត្តិធម៌ អន្តរជាតិ របស់ អង្គការសហប្រជាជាតិ បានចេញ សេចក្តី បង្គាប់បញ្ជា មួយ តាម បណ្តឹង របស់ ប្រទេស ហ្គំ បី ដោយបាន ឲ្យ មី យ៉ាន់ ម៉ា បញ្ឈប់ សកម្មភាព ពាក់ ព័ន្ធ ការ ធ្វើទុក្ខបុកម្នេញ ប្រឆាំងនឹង ជន ជាត ភាគតិច រ៉ូ ហ៊ីង យ៉ា និង រក្សា វត្ថុតាង ផ្សេងៗ នៅក្នុង កន្លែងកើតហេតុ កុំ ឲ្យ បាត់បង់ ក៏ដូចជា ធ្វើ របាយការណ៍ វិវត្តន៍ នៅក្នុង តំបន់ មាន បញ្ហា ជាប្រចាំ ទៅកាន់ តុលាការ ពិភពលោក មួយ នេះ ផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here