អន្តរជាតិ៖ ស្ត្រី ម្នាក់ ក្រោយយ ចាក ចេញពី មណ្ឌល ច ត្តា ឡី ស័ក ហើយរកឃើញមាន ផ្ទុក COVID-19 នោះ ស្រាប់តែនៅ ថ្ងៃទី ១១ ខែសីហា ម្សិលមិញនេះ រដ្ឋាភិបាល ប៊ូ តង់ បាន បញ្ជា ឲ្យ បិទ ប្រទេស ទាំងមូល ។ ហើយនេះ ករណី លើកដំបូង ដែល ប៊ូ តង់ បិទ ប្រទេស ទាំងមូល ក្រោយ ផ្ទុះ ករណី ឆ្លង មក ។

បើតាម ការចុះផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មាន Reuters និយាយថា រដ្ឋាភិបាល ប៊ូ តង់ បាន បញ្ជា ឲ្យ បិទ ប្រទេស ទាំងមូល បន្ទាប់ពី ស្ត្រី វ័យ ២៧ ឆ្នាំ ម្នាក់ ដែល បាន ចាក ចេញពី មណ្ឌល ច ត្តា ឡី ស័ក ត្រូវបាន គេ រកឃើញថា មាន ផ្ទុក COVID-19 ។ មុននឹង ចាកចេញ ពី មណ្ឌល ច ត្តា ឡី ស័ក ស្ត្រី រូបនេះ ត្រូវបាន តេស្ត ម្តង រួចហើយ និង មាន លទ្ធផល អវិជ្ជមាន ។ បន្ទាប់ពី ចាកចេញ ពី ច ត្តា ឡី ស័ក ស្ត្រី ម្នាក់នេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មនុស្ស មួយចំនួន នៅក្នុង ទីក្រុង ធី ម ភូ ។

រដ្ឋាភិបាល ប៊ូ តង់ បានថ្លែង នៅក្នុង សេចក្តីថ្លែងការណ៍ មួយ ដោយលើកឡើងថា ៖ « ការបិទ ប្រទេស មិន ធ្លាប់មាន ពីមុន មកនេះ គឺជា ការចាប់ បង្ខំ ដើម្បី កំណត់ និង ដាក់ ដាច់ដោយឡែក ករណី ដែលមាន ផ្ទុក វិជ្ជមាន ទាំងអស់ និង បំបែក ខ្សែចង្វាក់ នៃ ការឆ្លង » ។

ក្នុងសេចក្តីថ្លែងការណ៍ ដដែល បានបញ្ជាក់ថា សាលារៀន , វិទ្យាស្ថាន , ការិយាល័យ ជាដើម នឹង នៅតែ បន្ត បិទ ចំណែក ការប្រលង មួយចំនួន នឹងត្រូវ លើក ពេល ។ បន្ថែម ពីលើ នេះ ប្រជាជន ប៊ូ តង់ ត្រូវ ស្នាក់ នៅផ្ទះ បណ្តោះអាសន្ន សិន ។ ពាក់ព័ន្ធ នឹង បញ្ហា នេះ រដ្ឋាភិបាល បាន រឹតត្បិត ការធ្វើដំណើរ របស់ ប្រជាជន ទាំងអស់ នៅ ទូទាំងប្រទេស ។

គួររំលឹកថា នា ខែមីនា កន្លងទៅ ប៊ូ តង់ បាន រាយការណ៍ ថា មាន ករណី COVID-19 លើកដំបូង មកពី បរទេស ។ ហើយរដ្ឋាភិបាលប៊ូ តង់ បាន ផ្អាក វិស័យ ទេសចរណ៍ នៅក្នុង ខែមីនា និង បញ្ជា ឲ្យ ប្រជាជន ខ្លួន ដែល ចូលមក ក្នុងប្រទេស វិញ ត្រូវតែ ដាក់ ច ត្តា ឡី ស័ក រយៈពេល ៣ សប្តាហ៍ ។

សូមជម្រាបថា កន្លងមក ប៊ូ តង់ ក៏បាន ដាក់ កាមេរ៉ា វាស់ កម្តៅ ការធ្វើ តេស្ត និង បិទ ព្រំដែន ជាដើម ដើម្បី ទប់ស្កាត់ ការ រាតត្បាត នៃ COVID-19 ។ ការ ឃា ម ឃាត់ ភ្ញៀវទេសចរ ចូលមក ស្រុក បាន បង្ក ឲ្យ មាន ផលប៉ះពាល់ យ៉ាងខ្លាំង លើ វិស័យ ទេសចរណ៍ ដែលមាន ចំណូល ជាង ៨០ លាន ដុល្លារ ជា រៀងរាល់ឆ្នាំ ក្នុង រយៈ ៥ ឆ្នាំ ចុង ក្រោយនេះ ។

បើគិត មក ត្រឹម ថ្ងៃទី ១១ ខែសីហាម្សិលមិញនេះ ប៊ូ តង់ មាន ករណី ឆ្លង សរុប ចំនួន ១១៣ ករណី និង មិនមាន ករណី ស្លាប់ ។ ចំណែក អ្នកជា សះស្បើយ មាន ចំនួន ៩៧ នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here