មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៍មាន បើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់ គេហទំព័រសារព័ត៍មានលើកទី៣ ស្ដីពី “ការផ្សព្វផ្សាយព័ត៍មានប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈសារព័ត៍មាន”

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល អគ្គ នាយក នៃ អគ្គ នាយក ដ្ឋាន ព័ត៌មាន និង សោត ទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៍មាន បានបើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់ គេហទំព័រសារព័ត៍មានលើកទី៣ ស្ដីពីការផ្សព្វផ្សាយព័ត៍មានប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈសារព័ត៍មាន នៅទីស្តីការក្រសួង ។

លោក ផុស សុវណ្ណ អគ្គ នាយក នៃ អគ្គ នាយក ដ្ឋាន ព័ត៌មាន និង សោត ទស្សន៍ មានប្រសាសន៍ថា ដោយសារតែមួយរយៈនេះ យើងសង្កេតឃើញថា ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក ចំពោះព័ត៍មានក្លែងក្លាយច្រើន ។ ដូច្នេះយើងជាអ្នកសារព័ត៍មានដែលមានក្រមសីលធម៍ និងវិជ្ជាជីវៈ ត្រូវនាំគ្នាផ្សាយព័ត៍មានការពិត ដើម្បីប្រឆាំងទៅនឹងព័ត៍មានក្លែងក្លាយ ដែលជនខិលខូចមួយចំនួនតែងតែកាត់តរូបភាព ឬក៏សរសេរខ្លឹមសារផ្ទុយពីការពិតយកទៅបង្ហោះក្នុងបណ្ដាញសង្គមផ្សេងៗ ។ ទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ភ័ណច្រលំ និងបង្កភាពអសន្តិសុខដល់សង្គមផងដែរ ។

គួរបញ្ជាក់ថា កន្លងទៅ លោក ផុស សុវណ្ណ ក៏បានគូសបញ្ជាក់ក្នុងកម្មវិធីបើសម្ពោធសៀវភៅ វិជ្ជា ជីវៈ សារ ព័ត៌មានថា៖ សៀវភៅ វិជ្ជា ជីវៈ សារ ព័ត៌មាន ដំណឹង ក្លែងក្លាយ និង ព័ត៌មាន មិន ពិត គឺ មាន សារៈ សំខាន់ ណាស់ ជា ពិសេស ចំពោះ អ្នក សារព័ត៌មាន នៅ កម្ពុជា។ បន្ថែមពីនេះទៅទៀតលោកថា សៀវភៅ នេះ នឹង ជួយ ពន្យល់ និង បកស្រាយ បន្ថែម ពី និយមន័យ នៃ ដំណឹង ក្លែងក្លាយ និង ព័ត៌មាន មិន ពិត ដល់ អ្នក សារ ព័ត៌មាន ក៏ ដូចជា ប្រជា ពលរដ្ឋ ទូទៅ បាន យល់ ដឹង កាន់ តែ ច្បាស់ ។

ដោយឡែក លោក ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៍មាន និងជាអគ្គ នាយក រងសោត ទស្សន៍ ក៏បានលើកឡើងក្នុងការស្វែងយល់ពីច្បាប់របបសារព័ត៍មាន និងវិជ្ជាជីវៈក្នុងការសរសេរអត្ថបទផងដែរ ។ ដោយលោក សង្កត់ធ្ងន់ថា ចំពោះអ្នកសារព័ត៍មានទាំងអស់ មានតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៍មានការពិត ជាពិសេសគឺជំរុញលើកទឹកចិត្តឲ្យសិក្សាស្វែងយល់អំពីច្បាប់របបសារព័ត៍មាន មុននឹងចេញផ្សាយ ឬការឡាយវិដេអូ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលងាយនិងប៉ះផលដល់សិទ្ធិអ្នកដ៏ទៃផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *