ខេត្តសៀមរាប៖ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តសៀមរាប លោក ព្រំ វិច បានបញ្ជាក់នៅ ព្រឹក ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ នេះ ថា នៅក្នុង ខេត្តសៀមរាប មាន ទីតាំង ពិឃាត និង លក់ សាច់ សុនខ ចំនួន ២៥ កន្លែង ។ ប៉ុន្តែ ក្រោយពីមាន សេចក្តីជូនដំណឹង របស់ មន្ទីរ កសិកម្ម ខេត្តសៀមរាប ណែនាំឲ្យបញ្ឈប់ ទីតាំងពិឃាត ទិញ និង លក់ សាច់ សុនខ កាលពី ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនោះ ឃើញថា បច្ចុប្បន្ននេះ ទីតាំង ពិឃាត និង លក់ សាច់ សុនខ ចំនួន ១២ ទីតាំង ហើយ បានសម្រេច បិទ ដោយ ខ្លួនឯង ។ លោក ព្រំ វិច បន្ថែមថា ជាក់ស្តែងនៅសល់ ប្រមាណ ១៣ កន្លែង ទៀត សន្យាថា និង ឈប់ បន្ត អាជីវកម្ម លក់ ពិឃាតសត្វ សុនខ នេះ ជា បន្តបន្ទាប់ ដោយ នឹងចាប់ ប្រកបមុខរបរ ផ្សេងៗ ទៀត ដែល ច្បាប់ អនុញ្ញាត ។

ចំណែកលោក ទា គឹម សុទ្ធ ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត ក៏មានប្រសាសន៍ដែរថា៖ កន្លងមកការ លួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និង លក់ សត្វ សុនខ ដើម្បី យក សាច់ ទៅធ្វើជា ម្ហូបអាហារ មានការ កើនឡើង គួរឱ្យ បារម្ភ ។ លោក ថា ការហាមឃាត់ នេះ មិនមែន ជាការ រឹតបន្តឹង ដាច់ ណាត់ នោះទេ គឺជា ការហាម ដើម្បី រួមគ្នា កាត់បន្ថយ ជា បណ្តើរៗ នៃ ការ ពិឃាត និង បរិភោគ សាច់ នេះ ឱ្យ មក នៅ កម្រិត អប្ប បរិ មា និង ឈានទៅ លែងមាន ទាំងស្រុង នាពេល អនាគត និង ក៏ ជាការ ជួយ លើកកម្ពស់ សុខុមាលភាព សត្វ ផង និង សុខភាព សាធារណៈ របស់ ប្រជាពលរដ្ឋ ទូទៅ ផង ចៀសវាង ការ ឆ្លង រាលដាល ជំងឺ ផ្សេងៗ ផងដែរ ។

ដោយឡែកលោក ចាន់ ផ្ល ក់ និង ភរិយា ដែលជាប្រជាពលរដ្ឋរស់នៅ ភូមិ អូរទទឹង ឃុំ ព្រះ ដាក់ ស្រុក បន្ទាយស្រី ខេត្តសៀមរាប ជាអ្នក ប្រកប របរ លក់ សាច់ សុនខ អស់ ប្រមាណ ជា ១០ ឆ្នាំ មក ហើយ នោះ បាន ឯកភាព ថា ពួកគាត់នឹង ឈប់ ប្រកប អាជីវ កម្មមួយនេះ ទៅតាម ការណែនាំ របស់មន្រ្តីជំនាញ ហើយក៏ សុខចិត្តប្តូរ មុខរបរ ទៅ ចិញ្ចឹមសត្វ និង សុំច្បាប់ អនុញ្ញាត លក់ សាច់គោ សាច់ជ្រូក វិញ ម្តង ។

ចុងក្រោយលោកប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត ក៏រំពឹងថា ខេត្ត មួយ នេះ នឹង ក្លាយជា ខេត្ត គំរូ មួយ សម្រាប់ ខេត្ត ផ្សេងៗ ទៀត ក្នុងការ ហាមឃាត់ ការជួញដូរ សាច់ សុនខ នេះ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here