ក្រុងព្រះសីហនុ៖ កម្លាំងនគរបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាជនជាតិចិន ដែលជំនាញដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ឲ្យជនរងគ្រោះជាជនជាតិចិនដូចគ្នាផឹក ដើម្បីបំភ័ន្តចិត្តឲ្យវេលុយតាមវីឆាតចូលក្នុងគណនីជនសង្ស័យ កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១២ ខែសីហានេះថា កម្លាំងជំនាញ បានឃាត់ខ្លួនករណីដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ឲ្យជនរងគ្រោះផឹក រួចបំភ័ន្តអោយជនរងគ្រោះវេលុយតាមវីឆាត ទៅគណនីជនសង្ស័យ អស់ទឹកប្រាក់ចំនួន 64,890$ (ប្រាំមួយម៉ឺនបួនពាន់ប្រាំបីរយកៅសិបដុល្លាអាមេរិក) ធ្វើឡើងនៅចំណុចហាងបាយជប៉ុន ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ។

មន្រ្តីដដែលបន្តថា ជនរងគ្រោះមានឈ្មោះ Lie Hua Sen ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកសាងសង់សំណង់ ស្នាក់នៅផ្ទះជួលជិតឧតុនិយម សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បាត់បង់ប្រាក់ចំនួន 450,992 យន័ ស្មើនឹង 64,890$ ។

ដោយឡែកជនសង្ស័យមានចំនួន៤នាក់៖ ១.ឈ្មោះ Wang Bin ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ ។ ២.ឈ្មោះ Li Zhi Shun ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិចិន មុខរបរលក់សាច់អាំង ស្នាក់នៅមិនពិតប្រាកដ ។ ៣.ឈ្មោះ Zhou Wei You ភេទ ប្រុស អាយុ៤៤ ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ និង៤.ឈ្មោះ Pei Quay ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ៖ ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះ ,យោងលទ្ធផលពិសោធន៍ពីមន្ទីរពេទ្យចិនយីហោ” ថៃខាង” , យោងតាមរូបភាព កាមេរ៉ាសុវត្ថិភាព នៅក្នុងអាហារដ្ឋាននោះ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់នេះ ត្រូវបានកម្លាំងនគរបាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here