វៀតណាម ប្រកាសឲ្យប្រជានេសាទខ្លួន បន្ត ការនេសាទក្នុងដែនសមុទ្រ ចិន ខាងត្បូង តាមផ្លូវច្បាប់ដដែល
អន្តរជាតិ៖ ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ វៀត ណា ម បានចេញ លិខិត ជូនទៅ អាជ្ញាធរ ថ្នាក់មូលដ្ឋាន ក្នុងន័យ បញ្ជា ឱ្យ អាជ្ញាធរ ទាំងនោះ បន្ត ជម្រាប ប្រាប់ ប្រជា នេសាទ ខ្លួនថា៖ ចាត់ទុក បំរាម នេសាទ របស់ ចិន ឥត បានការ និង ជំរុញ ឱ្យ ប្រជា នេសាទ បន្តសកម្មភាព ផលិតកម្ម ធម្មតា តាមផ្លូវ ច្បាប់ ដដែល ក្នុង ដែនទឹក កំណត់ដោយ ប្រទេស វៀតណាម ។ ទាំងនេះចង់បញ្ជាក់ថា បើទោះបីជា ប្រទេស ចិន ប៉ុនប៉ង ដាក់ កំហិត ក្នុង ដែនសមុទ្រ ចិន ខាងត្បូងក៏ដោយ ។ វៀតណាម ដែលជា ប្រទេស នាំចេញ អាហារ សមុទ្រ ធំ មួយ ក្នុង លោក បាន ប្រាប់ អាជ្ញាធរ ថ្នាក់ ខេត្ត តាម បណ្តោយ មាត់សមុទ្រ ខ្លួន បន្ត ពង្រឹង ពិនិត្យ តាមដាន ប្រជា នេសាទ តាមរយៈ ការ ឃ្លាំ ការពារ ឱ្យ ខ្លាំងក្លា ឡើង ។
ក្នុងលិខិតរបស់ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ វៀត ណា ម បាន ទាត់ចោល បំរាម នេសាទ ក្នុង ដែនសមុទ្រ ចិន ចាប់ពី ថ្ងៃទី ១ ខែឧសភា ដល់ ១៦ ខែសីហា របស់ ចិន នេះ ដែល ប្រទេស ទាំង ពីរបាន អះអាង ជា របស់ខ្លួន រៀងៗ ខ្លួន ។ ការទាត់ចោល នេះ កើតឡើង មួយខែ ក្រោយពី ចិន បាន បាញ់ ពន្លិច ទូក ដឹក ប្រជា នេសាទ វៀតណាម ដែល ទើបបាន ជួយសង្គ្រោះ ។
បើយោងតាម របាយការណ៍ របស់ សារព័ត៌មាន VietnamNet ដែលជា សារព័ត៌មាន ផ្លូវការ របស់ ក្រសួង ព័ត៌មាន និង ទំនាក់ទំនង វៀតណាម គណៈកម្មការ ប្រជាជន ប្រចាំខេត្ត និង ទីក្រុង របស់ វៀតណាម ត្រូវ បញ្ជា អាជ្ញា ធរមាន សមត្ថកិច្ច ពង្រឹង ការគ្រប់គ្រង និង ត្រួតពិនិត្យ សកម្មភាព នេសាទ របស់ ទូក នេសាទ ក្នុង ដែនសមុទ្រ ខ្លួន ។
ក្រសួងកសិកម្ម វៀតណាម ក៏បានផ្តល់ លេខ ទូរស័ព្ទ ទាន់ ហេតុការណ៍ ដែល ប្រជាជន អាច រាយការណ៍ ហេតុការណ៍ ចៃដន្យ នានា ជូន ដល់ នាយកដ្ឋាន ត្រួតពិនិត្យ ការនេសាទ ក្នុងអំឡុងពេល នៃ សេចក្តីប្រកាស ព័ត៌មាន របស់ ចិន នេះ ។ ករណី ការនេសាទ នេះ បាន គំរាមកំហែង ដល់ ភ្លើង ជម្លោះដែនសមុទ្រ ចិន ខាងត្បូង ដែល ប្រជាជាតិ នានា មាន ភាព តានតឹង នឹង គ្នា ក្នុង រយៈពេល ប៉ុន្មាន ខែ ថ្មីៗ នេះ ។
សូមជម្រាបថា កន្លងមកប្រទេស វៀតណាម បានធ្វើ ការតវ៉ា ប្រឆាំង កា រប ញ្ជូ ល នាវា នោះ រួមទាំង ការបាញ់ ពន្លិច ទូក នេសាទ របស់ខ្លួន ដែរ ។ ប្រទេស ហ្វីលីពីន ដែល ធ្លាប់តែ រុញ រា លើ ការរិះគន់ ចិន ក្នុងករណី ដែនសមុទ្រ នេះ បានបង្ហាញ ការគាំទ្រ វៀតណាម លើ ករណីនេះ ក្រោយពេល ព្រឹត្តិការណ៍ លិច ទូក នេសាទ ។ បន្ថែម លើ នេះ សូម្បីតែ ប្រទេស ឥណ្ឌូណេស៊ី ដែល មិនមែនជា ភាគី ជម្លោះ នៃ ដែន ជម្លោះ សមុទ្រ ចិន ខាងត្បូង ក៏បាន បាញ់ ពន្លិច នាវា ចិន ជាច្រើន គ្រឿង កាលពី ឆ្នាំ ២០១៩ ដោយ ចោទប្រកាន់ថា ចូល នេសាទ ខុសច្បាប់ ។
ដោយឡែប្រទេស ម៉ាឡេស៊ីវិញ ក៏ ប្រឆាំង តវ៉ា ការបញ្ជូន នាវា រុករក ប្រេង សាជាថ្មី របស់ ចិន កាលពី ខែមេសា កន្លងទៅ ។ ដោយកាលពី សប្តាហ៍ មុននេះ សហរដ្ឋអាមេរិក ក៏បាន បង្ហាញ ការជំទាស់ ដែល អាមេរិក ហៅ វា ថា ជា សកម្មភាព បង្ខិតបង្ខំ និង ខុសច្បាប់ ក្នុង ដែនសមុទ្រ ចិន ខាងត្បូង ដោយបាន បញ្ជូន នាវាចម្បាំង ឈ្មោះ USS Gabrielle Giffords យកឈ្មោះ តាម អតីត សមាជិក ព្រឹទ្ធសភា រដ្ឋ Arizona ដែល ធ្លាប់ រងរបួស ក្នុងការ ប៉ះទង្គិច កាលពី ឆ្នាំ ២០១១ ។
ទាក់ទិនរឿងនេះដែរ លោក Vice Adm. Bill Merz មេបញ្ជាការ កង នា វាទី ៧ នៃ កងទ័ពជើងទឹក អាមេរិកាំង បាន និយាយថា ៖ « សកម្មភាព ការងារ ប្រចាំថ្ងៃ ដំណើរការ ជាធម្មតា តួយ៉ាង នាវា Gabrielle Giffords’ គឺ សបញ្ជាក់ ឱ្យឃើញថា ស . រ . អា . នឹង បន្ត ការហោះហើរ និង ធ្វើ នាវាចរ ដោយ សេរី តាមច្បាប់ អន្តរជាតិ និង ច្បាប់ សមុទ្រ បើទោះជា មានការ ទាមទា រ ឬ ព្រឹត្តិការណ៍ កើតឡើង ថ្មីៗ នេះ ក៏ដោយ » ។
គួរបញ្ជាក់ថា សមុទ្រ ចិន ខាងត្បូង ដែល ស្ថិតនៅ ដែនទឹក ត្រួតគ្នា របស់ ប្រជាជាតិ អាស៊ី ជាច្រើន នេះ ត្រូវគេ មើលឃើញថា សម្បូរ ដោយ មច្ឆជាតិ និង ប្រេងឥន្ធនៈ ។ ប៉ុន្តែប៉ុន្មានខែនេះ សេដ្ឋកិច្ច វិស័យ នេសាទ របស់ ប្រទេស វៀតណាម មានការ ធ្លាក់ចុះ ដោយសារ ជំងឺ COVID-19 ហើយ ពាណិជ្ជកម្ម អាហារ សមុទ្រ ជាមួយនឹង ប្រទេស ចិន ក៏ ថយ ដូចគ្នា ដែរ ។
លោក Nguyen Viet Thang ប្រធាន សមាគម នេសាទ វៀតណាម បាន ស្នើសុំ រដ្ឋាភិបាល ឱ្យជួយ ការពារ ផលប្រយោជន៍ ប្រជា នេសាទ និង តបត ប្រឆាំង បំរាម នេសាទ ក្នុង រដូវប្រាំង របស់ ចិន នេះ ។ លោក បាន សរសេរ លិខិត ក្នុងនាម សមាគម ជូន រដ្ឋាភិបាល ក្នុង ខ្លឹមសារ ថា ៖ « បំរាម នេះ មិនអាច អនុវត្ត ក្នុង អធិបតេយ្យភាព ដែនសមុទ្រ វៀតណាម ឡើយ ។ ប្រជា នេសាទ វៀតណាម មាន សិទ្ធិ ពេញលេញ នេសាទ ក្នុង ដែនទឹក របស់ខ្លួន ក្នុង ដែន អធិបតេយ្យ វៀតណាម » ។ ក្រសួងការបរទេស វៀ ត ណា ម ក៏បាន ឆ្លើយតប ក្នុងន័យ ដូច្នេះ ដែរ ។
បើតាមអ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី Le Thi Thu Hang វៀតណាម នឹង ច្រានចោល ការសម្រេចចិត្ត បែប អត្តនោម័តិ របស់ ចិន នេះ ។ ជាមួយនឹង ការប្រើ ពាក្យ វៀតណាម ហៅ ដែនសមុទ្រ ចិន ខាង ត្បួ ង លោកស្រី បន្តថា ៖ « យោងតាម បរិបទ តំបន់ និង សាកល ប្រទេស វៀតណាម ស្នើឱ្យ ចិន ឈប់ បង្ក ភាពស្មុគស្មាញ ក្នុង ដែនសមុទ្រ ខាងកើត » ។ ប្រទេស ចិន បាន និយាយថា វៀតណាម គ្មាន សិទ្ធិ តវ៉ា ប្រឆាំង បំរាម នេសាទ នេះ ទេ ៕