ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ខណៈជនស្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនបានបាញ់ រះ តដៃ ជាមួយសមត្ថកិច្ច ជាច្រើនគ្រាប់ កាលពីម៉ោង ជាង១០យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមប្រសាសន៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀនខាងលើ គឺឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន៥គ្រាប់ ឯសមត្ថកិច្ចបាញ់ការពារខ្លួនចំនួន៣គ្រាប់ ។
ជាមួយគ្នានោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានឲ្យដឹងដែរថា៖ ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រមាញ់ជនសង្ស័យ តែពួកគេបានបាញ់មកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានកំពុងឡោមព័ទ្ធ ជាមួយវិធានប្រុងប្រយ័ត្នបំផុត ។

បច្ចុប្បន្ន ជនសង្ស័យចំនួន២នាក់ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន ជំនាញគ្រប់ផ្នែក ត្រូវបានឃាត់ខ្លួនបញ្ចូនទៅធ្វេីការសាកសួរនៅមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដេីម្បីបន្តស្វែងរកពាក់ពួកយកមកផ្ដន្ទាទោសតាមច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here