ហ្សូរិច៖ សហព័ន្ធគ្រប់គ្រងកីឡាអន្តរជាតិ FIFA ត្រៀមបញ្ចេញលុយរាប់លានដុល្លារ ដើម្បីជួយក្លិបទាំងឡាយណាដែលមានកីឡាករផុតកិច្ចសន្យានាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ដ្បិតការប្រកួតក្នុងលីគមិនទាន់ចប់ចុងចប់ដើម ដោយសារតែ Covid-19 វាយលុកខ្លាំងទូទាំងសកលលោក។

ស្ថិតក្នុងស្ថានការណ៍យ៉ាប់យឺន និងកំពុងដោះស្រាយបន្ទាន់ផងនោះ FIFA បានបង្កើតក្រុមការងារមួយ ដើម្បីពិភាក្សាទៅលើការរៀបចំការប្រកួតឡើងវិញ ដរាបណាស្ថានភាពជំងឺ Covid-19 មានភាពស្រួលឡើងវិញ។

ទន្ទឹមគ្នានោះ ស្ថាប័នពិភពលោកដែលមិនគិតពីប្រាក់កំរៃមួយនេះ ក៏ត្រៀមបញ្ចេញលុយមួយចំនួនជួយដល់ក្លិបដែល ត្រៀមតកិច្ចសន្យាជាមួយកីឡាករផុតកំណត់នាចុងខែមិថុនាខាងមុខនេះ ដើម្បីបន្តលេងឲ្យចប់កម្មវិធីផងដែរ។

លើសពីនេះទៀត FIFA ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ១០លានដុល្លារមកដល់មូលនិធិពិភពលោក តាមរយៈអង្គការសុខភាពពិភពលោក (WHO) ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19៕

LEAVE A REPLY

Please enter your comment!
Please enter your name here