ភ្នំពេញ ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្តីពី ករណីជាសះស្បើយ ០២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០៣នាក់។

ករណីជាសះស្បើយ ៖ បុរសជនជាតិខ្មែរចំនួន ០២នាក់ ៖
– បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
– បុរសអាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រឡៅជ្រំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សំគាល់ ៖ បុរសទាំងពីរនាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្ត ជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ចំនួន០២ដងនិងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុទ្ឋចាក់អងរាជធានីភ្នំពេញ។

ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី៖
– បុរសជនជាតិខ្មែរចំនួន ០៣នាក់ បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
– បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
– បុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សំគាល់៖ បុរសទាំងបីនាក់ខាងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគាត់ត្រូវបានបញ្ជូនឲ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរ ពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃ ទី១៣នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺទាំងបីនាក់នេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖ គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី១០ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន៖
+ ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២១៩នាក់ (ស្មើនឹង ៨៧ ,២៥% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់)នៅក្នុងចំនួននេះមានស្រី ៤៦នាក់ និងបុរស១៧៣នាក់។
+ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៥១នាក់ (ស្រ្តី ៤៩នាក់ និងបុរស ២០២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here