ភ្នំពេញ:កំលាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅម៉ោង១១,៣០នាទីព្រឹក ថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២០ នៅចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ សូត្រ សីហា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសំរោង ឃុំតាជេស ស្រុកកពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករ។
២.ឈ្មោះ ពៅ ចាន់ថា អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មុខរបររើសអេតចាយ ។
សំភារៈដកហូតរួមមានក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here