ភ្នំពេញ ៖ កំលាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅម៉ោង០៩ព្រឹក ថ្ងៃទី០៨ ខែសីហាឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ចៅ រុល រ៉ូស ហាន អាយុ២៥ឆ្នាំជនជាតិខ្មែរ ឥស្លាម មានទីលំនៅផ្ទះលេខគ្មាន ក្រុមទី៨ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ។ ទី២.ឈ្មោះ នី សាលីម អាយុ១៨ ឆ្នាំជនជាតិខ្មែ ឥស្លាម មានទីលំនៅផ្ទះលេខគ្មាន ក្រុមទី៨ ភូមិកសង្កាត់ច្រាំងចំរេះ២។ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ មុខរប លក់គ្រឿងជរ័។
សម្ភារះដកហូតមានរួមមានក្រាមពណ៌សថ្លាចំនួន០១ កញ្ចប់តូច។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here