សារជូនពរ ៖ ខ្ញុំបាទ តាំង សុខឃី និងក្រុមគ្រួសារសូមអនុញ្ញាតសម្តែងនូវសព្ទសាធុការពរ បវរមហាប្រសើរគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឧិកាសខួបកំណើតគម្រប់ ៦៨ ឆ្នាំ ឈានចូល ៦៩ឆ្នាំ ដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោ ខ្ញុំបាទ និងក្រុមគ្រួសារ សូមលើកហត្ថាបួងសួងដល់គុណបុណ្យព្រះរតនាត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមព្រះអង្គតាមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រិទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ សូមប្រកបដោយអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ មានកាយពលមាំមួន និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជាឆ្ពោះទៅរកសេចក្តីសុខសន្តិភាពសម្បូររុងរឿង និងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

យើងខ្ញុំសូមសំដែងនូវមោទកភាពយ៉ាងក្រៃលែងបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ស្របតាមសេចក្តីប៉ងប្រាថ្នារបស់យើងខ្ញុំជាប្រជាជនខ្មែរគ្រប់ៗរូប។

ជាពិសេសចំពោះមុខពិភពលោកទាំងមូលកំពុងតែប្រឈមនឹងជំងឺរាតត្បាត Covid 19 សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីទប់ស្កាត់ជំងឺ Covid 19 ដ៏កាចសាហាវនេះមិនឲ្យរីករាលដាលបាននៅកម្ពុជាប្រកបដោយជោគជ័យ។

ជាថ្មីម្តងទៀតខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តេចតេជោ មេត្តាទទួលនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំទាំងអស់គ្នា ។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ និងក្រុមគ្រួសារ!

LEAVE A REPLY

Please enter your comment!
Please enter your name here