ភ្នំពេញ ៖ នៅយប់ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន ០២កន្លែង រួមមាន ក្លឹបកំសាន្ត EPIC និងភោជនីយដ្ឋាន ហ៊ូថោវលី ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីក្រុមការងារត្រួតពិនិត្យរួចមក ឃើញថា៖-ក្លឹបកំសាន្ត EPIC បានកែប្រែពីក្លឹបកំសាន្តមកជាភោជនីយដ្ឋាន តាមលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានដាក់តុអាហារគម្លាតពីគ្នា មានម៉ាស៊ីនស្កេនកម្ដៅ នៅច្រកទ្វាចូល និងមានម៉ាស៊ីនសម្លាប់មេរោគទាំងច្រកចេញ ទាំងច្រកចូល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

-ភោជនីយដ្ឋាន ហ៊ូថោវលី៖ ក្រុមការងារបានឃើញថា ទីតាំងខាងលើនេះមិនមានលិខិតអនុញ្ញាតដើម្បីប្រកបអាជីវកម្មនោះទេ ហើយការងារបានណែនាំអោយម្ចាស់អាជីវកម្មទៅស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ ក្រុមការងារនឹងចាត់វិធានការរដ្ឋបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here