អន្តរជាតិ៖ លោក Amit Shah រដ្ឋមន្ត្រី មហាផ្ទៃ ឥណ្ឌា នៅ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២០ បាន អះអាងថា លោក ស្ថិតក្នុង ចំណោម ប្រជាជន ឥណ្ឌា ក ចំនួន ជាង ១,៨ លាន នាក់ ផ្សេងទៀត ដែល ឆ្លង COVID-19 ។ បន្ទាប់ពីលោក មាន ផ្ទុក COVID-19 និង ត្រូវបាន បញ្ជូនទៅ មន្ទីរពេទ្យ ដើម្បី ព្យាបាល ។

យោងតាមសំណេររបស់លោក Amit Shah រដ្ឋមន្ត្រី មហាផ្ទៃ ដែល ឆ្លង COVID-19 បាន សរសេរនៅលើ បណ្តាញ សង្គម Twitter យ៉ាង ដូច្នេះ ថា ៖ « ខ្ញុំ ស្នើ ឲ្យ អ្នកមាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ ខ្ញុំ ក្នុង រយៈពេល ពីរ បី ថ្ងៃ ចុង ក្រោយនេះ ដាក់ ច ត្តា ឡី ស័ក និង ធ្វើតេស្ត » ។ លោក រដ្ឋមន្ត្រី មហាផ្ទៃ បាន បន្ថែមថា លោក បាន ឲ្យ គេ តេស្ត រក COVID-19 បន្ទាប់ពី ចេញ រោគសញ្ញា និង រកឃើញ មាន ផ្ទុក កូ រ៉ូ ណាវី រុស ។ ពេលនេះ សុខភាព របស់លោករ ដ្ឋ មន្ត្រី មិនមាន បញ្ហា អ្វី ទេ និង កំពុងស្នាក់នៅ មន្ទីរពេទ្យ ដើម្បី ទទួល ការព្យាបាល ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ មិនអាច បញ្ជាក់ បានទេ ថា តើ លោក រដ្ឋមន្ត្រី មហាផ្ទៃ បាន ជួប ជាមួយ លោកនាយក រដ្ឋមន្ត្រី ចុងក្រោយ នៅពេលណា នោះ ។ ព្រោះលោក Shah គឺជា មនុស្ស ជំនិត របស់ លោកនាយក រដ្ឋមន្ត្រី ឥណ្ឌា នា រិ ន្ទ្រា ម៉ូ ឌី ហើយ លោក ក៏ ជា អ្នកទទួលបន្ទុក ការគ្រប់គ្រង និង ប្រយុទ្ធប្រឆាំង COVID-19 មួយរូប ដែរ ។

សូមជម្រាបថា ករណី ឆ្លង លើ រដ្ឋមន្ត្រី មហាផ្ទៃ ឥណ្ឌា រូបនេះ កើតឡើង ស្របពេល ឥណ្ឌា ដែល ឈរ នៅ លំដាប់ ទី ៣ នៃ ប្រទេស មាន COVID-19 ច្រើនជាង បាន កើនឡើង ករណី ឆ្លង សរុប ដល់ ជាង ១,៨ លាន ករណី និង អ្នកស្លាប់ ៣៨១៦១ នាក់ ។ គិត ចាប់ពី ថ្ងៃទី ២៩ ខែកក្កដា កន្លងមក ឥណ្ឌា មាន ករណី ឆ្លង កូ រ៉ូ ណាវី រុស ប្រចាំថ្ងៃ លើសពី ៥ ម៉ឺន ករណី ។ ជាក់ស្តែងនៅ ថ្ងៃទី ២ ខែសីហាម្សិ់មិញនេះ ប្រទេសឥណ្ឌា មាន ករណី ឆ្លង COVID-19 ចំនួន ៥២៧៨៣ ករណី និង អ្នកស្លាប់ ចំនួន ៧៥៨ នាក់ ។

គួរបញ្ជាក់ថា ក្រៅពី រដ្ឋមន្ត្រី មហាផ្ទៃ ឥណ្ឌា នៅមាន មន្ត្រីជាន់ខ្ពស់ ឥណ្ឌា ផ្សេងទៀត ក៏ ឆ្លង COVID-19 ដែរ ក្នុងនោះ មានដូចជា នាយករដ្ឋមន្ត្រី នៃ រដ្ឋ Karnataka លោក B S Yediyurappa និង អភិបាលរដ្ឋ Tamil Nadu លោក Banwarilal Purohit ។ រដ្ឋ ទាំងពីរ នេះ គឺ ស្ថិតនៅ ភាគខាងត្បូង របស់ ឥណ្ឌា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here