ភ្នំពេញ៖ មានហាងកាហ្វេមួយកន្លែងស្ថិតតាមបណ្តោយផ្លូវ១៨៦កែងផ្លូវ ២៥៧ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កំពុងតែបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋដែលរស់នៅម្តុំនោះយ៉ាងខ្លាំង ព្រោះតែក្រុមអ្នកញៀនល្បែងភ្នាល់អនឡាញ ឡូតូ និងមាន់ជល់បានស្រែកហ៊ោរកញ្ច្រៀវហាក់គ្មានខ្លាចក្រែងអជ្ញាធរមូលដ្ឋានបន្តិចសោះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះបើកល្បែងខាងលើនេះ បានបើកទ្វាស្វាគមន៍ក្រុមអ្នកញៀនល្បែងភ្នាល់ឲ្យចូលលេងយ៉ាងច្រើន ដោយប្រើរូបភាពលក់កាហ្វេ ។ បើក្រឡេកមើលមកអជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោកវិញគឺស្ងាត់ជ្រាប មិនមានវិធានការណាមួយដើម្បីទប់ស្កាត់កុំឲ្យសកម្មភាពអណាធិបតេយ្យនេះកើតឡើងនោះទេ ។

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here