ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម តាំង កក់ ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា និងឯកឧត្តម ទុំ ប៉ែនវិរៈវិទូ ប្រធានក្រុមនិពន្ធ និងចងក្រង សៀវភៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងជូនសៀវភៅពីក្បាលដែលមានចំណងជើងថា “ហ៊ុន សែន កម្ពុជា” និង១ក្បាលទៀត សរសេរជាភាសារចិន រៀបរាប់អំពីប្រវត្តិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនកងទ័ព នៅកងពលតូចដឹកជញ្ជូនលេខ៩៩។

នៅចំពោះមុខឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងមេបញ្ជាការការរង នាយទាហាន នាយទាហានរង និងពលទាហាន ឯកឧត្តម តាំង កក់ និងឯកឧត្តម ទុំ ប៉ែនវិរៈវិទូ បានលើកឡើងអំពីប្រវត្តិដឹកនាំរបស់សម្តេចតេជោ និងបទពិសោធន៍ការងារមួយចំនួនទាំងថ្នាក់ជាតិ និងអន្តរជាតិជូនដល់បងប្អូនកងទ័ព ដើម្បីទុក្ខជាបទពិសោធន៍ និងជាមេរៀនប្រវត្តិសាស្ត្រដែលត្រូវតែចងចាំ និងរៀនសូត្រតាមគំរូវិរៈភាពនេះ ជាមួយគ្នានោះដែឯកឧត្តមទាំងពីរ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដោយមិនគិតពីការនឿយហត់ ដើម្បីតែបុព្វហេតុមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម តាំង កក់ និងឯកឧត្តម ទុំ ប៉ែនវិរៈវិទូ ក៏បានជួយឧបត្ថម្ភថវិកា ២០០០ដុល្លារដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីចែនជូនដល់បងប្អូនកងទ័ព និងប្រើប្រាស់ផ្ទាល់ក្នុងអង្គភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here