ភ្នំពេញ ៖ ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨ម៉ៈ៣០នាទីព្រឹក នៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចសុធារស សង្កាត់ទន្លេបាសាក់ បានរៀបចំពីធីសំណេះសំណាល និងចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៖ ៩៩គ្រួសារ ដែលជួបការលំបាកក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ កម្មវិធីស្ថិតក្រោមអធិបតីភាពឯកឧត្តម វង្ស សុវណ្ណ អនុប្រធានក្រុមការងារចុះជួយសង្កាត់ទន្លេបាសាក់ តំណាងឯកឧត្តមប្រធានក្រុមការងារចុះជួយសង្កាត់ទន្លេបាសាក់ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាងលោកអភិបាលខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុង១គ្រួសារៗ ទទួលបាននូវ៖
-អង្ករ = ១០គ.ក
-ឃីដ = ០១កញ្ចប់
-ថវិកា= ២០,០០០៛ ក្នុងនោះ ថវិកាចៅសង្កាត់ ចំនួនៈ ១០,០០០៛ និងថវិកាភរិយាចៅសង្កាត់ ចំនួនៈ ១០,០០០៛ សរុបថវិកាចំនួនៈ ១,៩៨០,០០០៛៕

LEAVE A REPLY

Please enter your comment!
Please enter your name here