ភ្នំពេញ ៖ មានបុរសម្នាក់ រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀត បើករថយន្តចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញ ក៏រេចង្កូតធ្លាក់ចូលប្រឡាយផ្ងារជើងឡើងលើរបួសប្រុសស្រី៣នាក់ កាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខភោជនីយដ្ឋាន ចំរើន តាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-1236ធ្វើដំណើរតាមបណ្តោយបេតុង ជាប់ផ្លូវភ្លើង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃឆ្លងទៅផ្លូវបេតុងមួយខាងទៀតក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ក៏រេមកខាងឆ្វេងដៃធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងម្ខាង និងបណ្ដាលឲ្យរងរបួសប្រុសប្រុសស្រី៣នាក់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅនឹងទីតាំងកើតហេតុខាងលើដោយមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here