ប្រធានាធិបតី ចិន ស៊ី ជិន ភីង អំពាវនាវឲ្យរដ្ឋាភិបាល មូលដ្ឋាន និង សហគ្រាស រដ្ឋ ចិន បន្ថែម កន្លែង ការងារ សម្រាប់ និស្សិត បញ្ចប់ ការសិក្សា ថ្មីថ្មោង អំឡុង វិបត្តិ COVID-19!

អន្តរជាតិ៖ លោកប្រធានាធិបតី ចិន ស៊ី ជិន ភីង បានអំពាវនាវដល់ស្ថាប័ន សាធារណៈ រដ្ឋាភិបាល មូលដ្ឋាន និង សហគ្រាស រដ្ឋ របស់ ចិន រាប់ពាន់ កន្លែង កំពុង ពង្រីក ការជ្រើសរើស មន្ត្រី វ័យក្មេង ចូល បម្រើ ការងារ ខណៈ វិស័យ ឯកជន ដែលជា ទីផ្សារការងារ ដ៏ ធំ សម្រាប់ និស្សិត បញ្ចប់ ការងារ ថ្មីថ្មោង រង ផលប៉ះពាល់ ធ្ងន់ធ្ងរ ដោយសារ COVID-19 ។

ថ្មីៗនេះតាម ការចុះផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មាន Reuters ដែលដកស្រង់ចេញពីប្រភពមន្ត្រី ចិន បានអះអាងថា និស្សិត ទើប រៀន ចប់ ដែលជា ទូទៅ ចូល បម្រើ ការងារ ក្នុង ខែមិថុនា ឬ ខែកក្កដា ប្រឈម ស្ថានភាព ដ៏ ធ្ងន់ធ្ងរ ។ បើយោងតាម របាយការណ៍ របស់ ស្ថាប័ន ស្រាវជ្រាវ BOSS Zhipin កៅអី ការងារ ទំនេរ សម្រាប់ និស្សិត ទាំងនោះ អំឡុង រដូវ កាល ជ្រើសរើស មុនពេល រៀន ចប់ ធ្លាក់ចុះ ២២ ភាគរយ បើ ធៀប នឹង ឆ្នាំមុន ។

សូមជម្រាបថា បើទោះបីជា កំណើនសេដ្ឋកិច្ច ចិន ស្ទុះ ឡើងវិញ ក្នុង ត្រីមាស ទី ២ ភាព អត់ ការងារ ក្នុងចំណោម និស្សិត រៀន ចប់ អាយុ ចន្លោះ ២០ ទៅ ២៤ ឆ្នាំ គឺមាន ជាង ៣ ដង បើ ធៀប នឹង អត្រា ប្រជាជន អត់ ការងារ ទាំងមូល ដែល ស្មើនឹង ១៩,៣ ភាគរយ ក្នុង ខែមិថុនា ។

ដោយឡែកស្ថិរភាព ទីផ្សារការងារ សម្រាប់ យុវជន គឺជា កង្វល់ នយោបាយ ដែល កើតឡើង យូរ មកហើយ ក្នុងប្រទេស ចិន ។ ខណៈ ជំងឺ រាតត្បាត COVID-19 ធ្វើ ឲ្យ ទីផ្សារការងារ ឯកជន កាន់តែ ចង្អៀត ប្រធានាធិបតី ចិន ទទូច ឲ្យ មានការ ជ្រើសរើស បន្ថែម ។ យ៉ាងណាមិញ កន្លងទៅ លោក ស៊ី ជិន ភីង ធ្លាប់ ព្រមាន ថា និស្សិត អត់ ការងារ អាចធ្វើ ឲ្យ មាន បញ្ហា ដល់ ប្រទេសជាតិ ។

គួរបញ្ជាក់ថា និស្សិត ចិន ប្រមាណ ៨,៧ លាន នាក់ នឹង បញ្ចប់ ការសិក្សា ក្នុង ឆ្នាំ ២០២០ នេះ ហើយ តួលេខ នេះ គឺ លើស ឆ្នាំមុន ប្រមាណ ជិត ៥០ ម៉ឺន នាក់ ។ អនាគត របស់ និស្សិត ទាំងនេះ ស្ថិតក្នុង ភាពមិនច្បាស់លាស់ ខណៈ ក្រុមហ៊ុន ឯកជន ដែល រងគ្រោះ ដោយសារ COVID-19 កាត់បន្ថយ ការជ្រើសរើស បុគ្គលិក ចូលធ្វើការ ថ្មី ។

ទាក់ទិន បញ្ហា នេះ សហគ្រាស រដ្ឋ (SOEs) រដ្ឋាភិបាល មូលដ្ឋាន និង ស្ថាប័ន សាធារណៈ កំពុង ឆ្លើយតប នឹង ការអំពាវនាវ របស់លោក ប្រធានាធិបតី ស៊ី ។ ក្រុមហ៊ុន ប្រេង រដ្ឋ ដ៏ ធំ Sinopec បង្កើន ការជ្រើសរើស បុគ្គលិក ជាង ២ ដង ក្នុង ឆ្នាំ ២០២០ ជាមួយ ការងារ ៣៥០០ កន្លែង បន្ថែម សម្រាប់ និស្សិត ទើប រៀប ចប់ ថ្មីថ្មោង ។ ដូចគ្នានេះដែរ សហគ្រាស រដ្ឋ ក្នុង ខេត្ត ចិន ដទៃទៀត ក៏ត្រូវ បាន ណែនាំ ឲ្យ ពង្រីក ការជ្រើសរើស បុគ្គលិក ថ្មី ហើយ ទុក កន្លែង ខ្លះ សម្រាប់ ក្រុមនិស្សិត ទើប រៀន ចប់ ផងដែរ ។

ចំពោះផែនការ រដ្ឋាភិបាល ប ញ្ជូ ន យុវជន ទៅធ្វើ ការ នៅ តំបន់ មិនសូវ អភិវឌ្ឍ ក្នុងប្រទេស ចិននោះ ក៏ត្រូវ បាន បង្កើន ចំនួន ផងដែរ ពោលគឺ បន្ថែម ជាង ៥០០០ កន្លែង បើ ធៀប នឹង ឆ្នាំមុន ។ ទន្ទឹមនេះ ខេត្ដ ហ៊ូ ប៉ី ភាគ កណ្ដាល ប្រទេស ចិន ក៏បាន ដំឡើង កូតា ជ្រើសរើស មន្ត្រី បន្ថែម ជាង ៤០ ភាគរយ ផងដែរ ខណៈ បណ្ដា ខេត្ត ភាគ ខាងជើង បាន ដំឡើង កូតា ៤ ដង ៕

Leave a Reply

Your email address will not be published. Required fields are marked *