អន្តរជាតិ៖ វាអាចជាការគំរាម ឬការសងសឹកពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei កំពុងប្រឈមមុខខ្លាំងនៅក្នុងទីផ្សារបណ្ដាលប្រទេសនៅលោកខាងលិច ដូចជាប្រទេសអាមេរិក និងចក្រភពអង់គ្លេស មានការហាមឃាត់មិនឲ្យប្រើបច្ចេកវិទ្យា 5G ។ ប៉ុន្តែនៅពេលនេះ Huawei បានបង្ហើបឲ្យដឹងថា ប៉ាតង់ 5G ខ្លួនជាអ្នកកាន់កាប់ ដូច្នេះរឿងចេញអាជ្ញាប័ណ្ណឆ្លងដែនអាចនឹងលុបចោល។

បើទោះបីជារដ្ឋាភិបាលនៃបណ្ដាប្រទេសនៅលោកខាងលិច មិនព្រមប្រើឧបករណ៍ ឬបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ក្ដី ក៏ Huawei នៅតែទទួលបានផលចំណេញដដែល ព្រោះថាច្បាប់ និងប៉ាតង់ 5G គឺជាកម្មវិធីរបស់ Huawei ។នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

សូមជម្រាបថា ក្រុមហ៊ុន Nokia និង Ericsson ដែលកំពុងតែឈរឈ្មោះសម្រាប់ផ្គត់ផ្គង់បច្ចេកវិទ្យាគមនាគមន៍ 5G សម្រាប់ប្រទេសលោកខាងលិច ក៏ត្រូវការជំនួយពីខាងក្រុមហ៊ុន Huawei ផងដែរ ព្រោះថាបើសិនជា Huawei មិនលក់ប៉ាតង់ឆ្លងដែន ឬឆ្លើយប្រទេសឲ្យទេ នោះក្រុមហ៊ុនទាំងពីរនឹងប្រឈមមុខក្នុងផ្លូវច្បាប់។

ពាក់ព័ន្ធបញ្ហាខាងលើនេះ តើវាអាចជាការគំរាម ឬការសងសឹកពីសំណាក់ក្រុមហ៊ុន Huawei ក្រោយពេលដែលប្រទេសលោកខាងលិចទាំងនេះបានហាហាត់ និងឈប់ប្រើបច្ចេកវិទ្យារបស់ខ្លួនដែលឬទេ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Huawei បានប្ដឹងក្រុមហ៊ុនទូរគមនាគមន៍អាមេរិក Verizon ពីបទរំលោភលើកប៉ាតង់របស់ខ្លួន និងទាមទារសំណង ១ពាន់លានដុល្លារអាមេរិកផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here