អន្តរជាតិ៖ យោងតាម បទបញ្ជា របស់ ក្រសួង ដឹកជញ្ជូន វៀតណាម ដែល ចេញ នៅ ល្ងាច ថ្ងៃទី ២៧ ខែកក្កដាម្សិលមិញនេះថា ដើម្បី ទប់ស្កាត់ ការ រាតត្បាត COVID-19 នៅក្នុង ប្រទេសមួយនេះ អាជ្ញាធរ ក្រុង ដា ណា ង បានសម្រេចបិទ ជើងហោះហើរ និង ប្រព័ន្ធ ដឹកជញ្ជូន នៅក្នុង ទីក្រុង ចាប់ពី ម៉ោង ១២ យប់ ថ្ងៃទី ២៨ ខែកក្កដា នេះតទៅ ។ ចំណែក ដំណើរការ នៃ ការជម្លៀស ប្រជាជន ចេញពី ទីក្រុង ក៏ត្រូវ ផ្អាក ផងដែរ ។

ក្រសួង ដឹកជញ្ជូន វៀតណាម បានចេញ បទបញ្ជា ថ្មី មួយ នៅ ល្ងាច ថ្ងៃទី ២៧ ខែកក្កដា ដោយ ផ្អាក ជើងហោះហើរ ក្នុងស្រុក ចេញ និង ចូល ក្រុង ដា ណា ង ទាំងអស់ ក្នុង រយៈពេល ១៥ ថ្ងៃ ចាប់ពី ម៉ោង ១២ យប់ ថ្ងៃទី ២៨ ខែកក្កដា តទៅ ។ ដោយឡែក ជើងយន្តហោះ ជម្លៀស អ្នកដំណើរ ត្រូវតែ ចាកចេញ ពី ក្រុង ដា ណា ង មុន ម៉ោង ១២ យប់ ថ្ងៃទី ២៨ ខែកក្កដា ហើយ ជើងហោះហើរ នៅសល់ ត្រូវ ផ្អាក សិន ។ គិត ត្រឹម ថ្ងៃទី ២៧ ខែកក្កដា ទីក្រុង ដា ណា ង បាន រាយការណ៍ ពី ករណី ឆ្លង សរុប ចំនួន ១៥ ករណី ហើយ ដែលមាន ពាក់ព័ន្ធ នឹង មន្ទីរពេទ្យ ចំនួន ៣ នៅក្នុង ទីក្រុង ទេសចរណ៍ មួយ នេះ ។ នេះ បើតាម ការចុះផ្សាយ នៅលើ គេហទំព័រ រដ្ឋាភិបាល វៀ ត ណា ម VGP NEWS ។

តាម ការបញ្ជាក់ របស់ រដ្ឋមន្ត្រី ស្តីទី សុខាភិបាល វៀតណាម ជំងឺ COVID-19 ពេលនេះ គឺជា ប្រភេទ ថ្មី ដោយ ផ្អែក ទៅតាម ការវិភាគ លើ ហ្សែ ន របស់ វីរុស ហើយ ឆ្លង ខ្លាំង ជាង មុខ ។ ទើបធ្វើ ឲ្យ វៀតណាម ត្រូវតែ ចេញ ចំណាត់ការ ជាបន្ទាន់ និង ជា បន្តបន្ទាប់ ដើម្បី ទប់ស្កាត់ ករណី ឆ្លង នេះ ។ ជាមួយគ្នានេះ វៀតណាម ក៏បាន ផ្អាក ការធ្វើដំណើរ នៅក្នុង ទីក្រុង និង ការធ្វើដំណើរ ចេញចូល ក្រុង ដា ណា ង ផងដែរ លើកលែង ករណី ចាំបាច់ ដូចជា អ្នកជំងឺ កម្មករ ជំនាញ បុគ្គលិក ក្នុង រោងចក្រ ម្ហូបអាហារ ប៉ុណ្ណោះ ។

សូមជម្រាបថា ប្រជាជន វៀតណាម ដែល រស់នៅក្នុង សង្កាត់ ចំនួន ៦ ក្នុង ក្រុង ដា ណា ង ត្រូវបាន អាជ្ញាធរ ស្នើ ឲ្យ ស្នាក់ នៅផ្ទះ បណ្តោះអាសន្ន សិន ដើម្បី ជៀសវាង ការឆ្លង COVID-19 ។ ប្រជាជន ទាំងនោះ ក៏ អាច ចាក ចេញពីផ្ទះ ក្នុងករណី ចាំបាច់ តែប៉ុណ្ណោះ ដូចជា ៖ ម្ហូបអាហារ ថ្នាំពេទ្យ និង អ្នកធ្វើការ ក្នុង រោងចក្រ ជាដើម ។

បច្ចុប្បន្ន មន្ទីរពេទ្យ ចំនួន បី ក្នុង ក្រុង ដា ណា ង ដែល ត្រូវបាន គេ រកឃើញថា មាន ពាក់ព័ន្ធ នឹង ករណី ឆ្លង COVID-19 ក៏ត្រូវ អាជ្ញាធរ បិទ ផងដែរ ។ បើគិត ត្រឹម ថ្ងៃទី ២៧ ខែកក្កដា វៀតណាម បានធ្វើ តេស្ត លើ ប្រជាជន ចំនួន ៧៦១ នាក់ ដែលមាន ពាក់ព័ន្ធ នឹង អ្នកជំងឺ COVID-19 ។ ករណី COVID-19 សរុប របស់ វៀតណាម បាន កើន ដល់ ៤៣១ នាក់ និង មិនមាន ករណី ស្លាប់ ។ រីឯ អ្នកជា សះស្បើយ មាន ចំនួន ៣៦៥ នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here