អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស នូ វែ ល សេ ឡង់ លោក Winston Peters បានប្រកាសនៅ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពី ច្បាប់ សន្តិសុខ ជាតិ ហុងកុង បាន ចូល ជា ធរមាន ជិត មួយខែ រដ្ឋាភិបាលនូ វែ ល សេ ឡង់ បានសម្រេច ផ្អាក សន្ធិសញ្ញា ជាមួយ ហុងកុង ។ មិនតែប៉ុណ្ណោះលោករដ្ឋមន្ត្រីការបរទេស រូបនេះ បញ្ជាក់បន្ថែមថា នូ វែ ល សេ ឡង់ អាច ពិនិត្យ លើ កិច្ចព្រមព្រៀង នេះ ឡើងវិញ ប្រសិនបើ ចិន គោរព គោលការណ៍ « ប្រទេសមួយ ប្រព័ន្ធ ពីរ » បានល្អ ។

សូមជម្រាបថា ប្រទេសនូ វែ ល សេ ឡង់ ដែលជា ប្រទេសជិតខាង អូស្ត្រាលី ក៏បាន សម្រេច ផ្អាក កិច្ចព្រមព្រាង បត្យាប័ន ជាមួយ ហុងកុង ដែរ ។ បើតាម ការអះអាង រប ស់ រដ្ឋមន្ត្រីការបរទេស នូ វែ ល សេ ឡង់ លោក Winston Peters នូ វែ ល សេ ឡង់ មិនអាច ទុកចិត្ត ប្រព័ន្ធយុត្តិធម៌ របស់ ហុងកុង បានឡើយ ថា តើ វា ឯករាជ្យ គ្រប់គ្រាន់ ពី ចិន ឬក៏ អត់ ។ នេះ បើតាម ការចុះផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មាន Reuters ។

ក្នុងន័យនេះ លោក ប្រមុខ ការទូត នូ វែ ល សេ ឡង់ ចង់ បញ្ជាក់ថា ការដាក់ ឲ្យ អនុវត្ត ច្បាប់ សន្តិសុខ ជាតិ ហុងកុង ពី សំណាក់ ទីក្រុង ប៉េកាំង គឺជា ការបំផ្លាញ គោលការណ៍ នីតិរដ្ឋ និង គោលការណ៍ « ប្រទេសមួយ ប្រព័ន្ធ ពីរ » របស់ ហុងកុង ។ យ៉ាងណាក៏ដោយ នូ វែ ល សេ ឡង់ អាច នឹង ពិនិត្យមើល កិច្ចព្រមព្រៀង បត្យាប័ន ជាមួយ ហុងកុង ឡើងវិញ ប្រសិនបើ ភាគី ចិន បង្ហាញ ពី ការគោរព គោលការណ៍ « ប្រទេសមួយ ប្រព័ន្ធ ពីរ » នាពេល អនាគត ។

ក្រៅពី ផ្អាក បត្យាប័ន លោក Peters ក៏បាន អះអាង ថែម ទៀតថា នូ វែ ល សេ ឡង់ នឹង ចាត់ទុក ការនាំចេញ សម្ភារ យោធា បច្ចេកវិទ្យា ដែល ប្រើ បាន ទាំង យោធា និង ពាណិជ្ជកម្ម ទៅ ហុងកុង ឲ្យ ដូចនឹង ការនាំចេញ ទំនិញ ទៅ ចិន ដែរ ។ យ៉ាងណាក៏ដោយ ត្រង់ចំណុច នេះ លោក រដ្ឋមន្ត្រី មិនបាន បញ្ជាក់ ឲ្យ បាន លម្អិត នោះទេ ។

ទន្ទឹមនេះ នូ វែ ល សេ ឡង់ ក៏បាន ជូនដំណឹង ទៅ ប្រជាជន ខ្លួន ដែល កំពុងស្នាក់នៅ ហុងកុង ផងដែរ ឲ្យ ប្រុងប្រយ័ត្ន ពី ច្បាប់ សន្តិសុខ ជាតិ ហុងកុង ។

គួរបញ្ជាក់ថា ច្បាប់ សន្តិសុខ ជាតិ ហុងកុង បាន បង្ក ឲ្យ មាន បញ្ហា ចម្រូងចម្រាស់ យ៉ាងខ្លាំង ទាំង នៅ ទឹកដី ហុងកុង និង បរទេស ។ បន្ទាប់ពីអូស្ត្រាលី កាណាដា និង ចក្រភព អង់គ្លេស បាន ផ្អាក កិច្ចព្រមព្រៀង បត្យាប័ន ជាមួយ ហុងកុង រួចហើយ ក្រោម ហេតុ ផង ថា ច្បាប់ នេះ ធ្វើ ឲ្យ ប៉ះពាល់ ដល់ ការធ្វើ បត្យាប័ន ជនសង្ស័យ និង អ្នកទោស ។ ចំណែក អាមេរិក វិញ នាពេល កន្លងមក ប្រធានាធិបតី អាមេរិក ក៏បាន ចុះ ហេ ត្ថ លេខា លើ បទបញ្ជា ប្រតិបត្តិ មួយ ដែល បញ្ចប់ ឋានៈ ពិសេស របស់ ហុងកុង ដែរ ។

ទាក់ទងនឹងប្រទេសនូវែ ល សេ ឡង់ ជាការ ឆ្លើយតប អគ្គរដ្ឋទូត ចិន ប្រចាំ នៅ នូ វែ ល សេ ឡង់ លោកស្រី Wu Xi បានបង្ហាញ ការព្រួយបារម្ភ យ៉ាងខ្លាំង លើ ការវិវឌ្ឍ ទំនាក់ទំនង ប្រទេស ទាំងពីរ ។ លើសពីនេះ តំណាង ចិន លើកឡើងថា ការផ្អាក កិច្ចព្រមព្រៀង បត្យាប័ន នេះ គឺជា ការបំពានច្បាប់ អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ និង បទដ្ឋាន នៃ ទំនាក់ទំនង អន្តរជាតិ ។ បើតាម ការអះអាង លោកស្រី Wu Xi នូ វែ ល សេ ឡង់ ត្រូវតែ បញ្ឈប់ សកម្មភាព ជ្រៀតជ្រែក កិច្ចការ ផ្ទៃក្នុង ចិន និង ហុងកុង ជាបន្ទាន់ បើ មិន ចង់ ឲ្យ ប៉ះពាល់ ដល់ ទំនាក់ទំនង ប្រទេស ទាំងពីរ កាន់តែខ្លាំង ជាង មុន ។

សូមជម្រាបថាប្រទេសចិន គឺជា ដៃគូ ពាណិជ្ជកម្ម ដ៏ ធំ មួយ របស់ នូ វែ ល សេ ឡង់ ផងដែរ ។ ដោយនៅក្នុង ឆ្នាំ ២០០៨ ប្រទេស ទាំងពីរ បាន ចុះហត្ថលេខា លើ កិច្ចព្រមព្រៀងទ្វេភាគី ពាណិជ្ជកម្ម សេរី (FTA) ។

បើតាម វេ ប សាយ របស់ ក្រសួង កិច្ចការបរទេស និង ពាណិជ្ជកម្ម នូ វែ ល សេ ឡង់ ទំហំ ពាណិជ្ជកម្ម រវាង ចិន និង នូ វែ ល សេ ឡង់ មាន ចំនួន ៣០,៦ ពាន់ លាន ដុល្លារ នៅក្នុង ឆ្នាំ ២០១៨ ។ ក្នុងនោះ នូ វែ ល សេ ឡង់ នាំ ចេញទៅ ចេញទៅ ចិន ក្នុង ទំហំ ទឹកប្រាក់ ១៧,៣ ពាន់ លាន ដុល្លារ និង នាំចូល ពី ចិន ក្នុង ទំហំ ទឹកប្រាក់ ១៣,៣ ពាន់ លាន ដុល្លារ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here