កាតាឡាំង៖ យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោមកីឡាករបាល់ទាត់ល្បីៗក្នុងពិភពលោក ដែលមានតម្លៃថ្លៃជាងគេរហូតដល់ទៅ ២០០លានអឺរ៉ូ ក្នុងនោះកីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi ដែលគេស្គាល់ថា ជាតារាឆ្នើមជាងគេនោះបានឈរត្រឹមក្នុងតម្លៃប្រមាណ ១៤០លានអឺរ៉ូតែប៉ុណ្ណោះ។

កីឡាករដែលស្ថិតក្នុងចំណោម ៥នាក់ដែលមានតម្លៃថ្លៃជាងគេក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ គឺខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ក្លិបបារាំង Paris Saint-Germain មានដល់ទៅ ២០០លានអឺរ៉ូ និងមិត្តរួមក្រុម Neymar ឈរលេខរៀងទី២ មាន ១៦០លានអឺរ៉ូ ហើយខ្សែបម្រើ Kevin de Bruyne មានតម្លៃ ១៥០លានអឺរ៉ូ គ្រាដែលខ្សែប្រយុទ្ធ ១៤០លានអឺរ៉ូ និងខ្សែបម្រើប្រយុទ្ធវ័យក្មេង Jadon Sancho មាន ១២០លានអឺរ៉ូទាបជាងគេរួមជាមួយ Antoine Griezmann ផងដែរ។

បើយោងតាមការព្យាករណ៍របស់ Transfer Market ពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ ដែលមានកីឡាករតែ ១០នាក់មកពី Premier League, LaLiga, Bundesliga, Ligue 1 ដែលមានសមាជិកអាចឈានដល់តម្លៃថ្លៃបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here