នាយករដ្ឋមន្រ្តី វៀតណាម ស្នើឲ្យរដ្ឋាភិបាល នូវែលសេឡង់ បើកចំហទីផ្សាររបស់ខ្លួន ឲ្យកាន់តែទូលាយ

អន្តរជាតិ៖ កាលពីខែកក្កដាថ្មីៗកន្លងទៅនេះជា ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ មួយ របស់ វៀតណាម ជាមួយនឹងប្រទេស នូវែលសេឡង់ បានធ្វើ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ពិសេស លើ ផលិតផល កសិកម្ម និង ការកសាង អត្តសញ្ញាណ ពាណិជ្ជកម្ម ។ ហើយរដ្ឋាភិបាល វៀតណាម បានស្នើ ត្រង់ៗ ទៅកាន់ រដ្ឋាភិបាល នូ វែ លសេ ឡង់ ឲ្យ បើកចំហ ទីផ្សារ របស់ខ្លួន សម្រាប់ វៀតណាម ឲ្យ កាន់តែ ទូលាយ ។ ដោយវៀតណាម រំពឹងថា រដ្ឋាភិបាល ទាំងពីរ នឹង អាចធ្វើ កិច្ចសហប្រតិបត្តិការ កាន់តែ សម្បូរបែប តាម ក្របខណ្ឌ ពាណិជ្ជកម្ម ទ្វេភាគី និង ពហុភាគី ។

ថ្ងៃ ២២ កក្កដា កន្លងទៅ គឺជា កំណត់ ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ មួយ របស់ វៀតណាម ជាមួយនឹង នូវែលសេឡង់។ នោះ គឺ រដ្ឋាភិបាល ប្រទេស ទាំងពីរ បានសម្រេច ដំឡើង កិច្ចសហប្រតិបត្តិការ ទ្វេភាគី ជា ភាពជា ដៃគូ យុទ្ធសាស្ត្រ ដែលជា ការបើកផ្លូវ មួយ សម្រាប់ ការកសាង ទំនាក់ទំនង ប្រទេស ទាំងពីរ ឲ្យ កាន់តែ ជិតស្និទ្ធ និង គ្រប់ ជ្រុងជ្រោយ ខណៈដែល ភាគី ទាំងពីរ ស្ថិតក្នុង ក្របខណ្ឌ សហប្រតិបត្តិការ ជាមួយគ្នាច្រើន ស្រាប់ ហើយ នោះ ។

សារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះថា ក្នុង បរិការណ៍ នៃ ការកសាង ទំនាក់ទំនង ថ្មី នេះ នាយករដ្ឋមន្ត្រី វៀតណាម បានស្នើ ឲ្យ រដ្ឋាភិបាល ទាំងពីរ បន្ត រក្សា កំណើន ទំហំ ពាណិជ្ជកម្ម ទ្វេភាគី ក្នុង ទំហំ ២ ពាន់ លាន ដុល្លារ ប្រចាំឆ្នាំ និង ចង់ ឲ្យ នូវែលសេឡង់ បើក ទីផ្សារ ឲ្យ កាន់តែ ទូលាយ សម្រាប់ ផលិតផល កសិកម្ម វៀតណាម និង ចែករំលែក បទពិសោធន៍ នៃ ការកសាង សញ្ញា ពាណិជ្ជកម្ម ក៏ដូចជា ជួយ ជំរុញ ផ្លែឈើ វៀតណាម អាច ចូលទៅ កាន់ ទីផ្សារ បានកា ន់ តែ ច្រើន ផងដែរ ។

ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍ របស់ ក្រសួងការបរទេស នូវែលសេឡង់ ការលើកកម្ពស់ ទំនាក់ ទំនង ទ្វេភាគី ក្នុង កម្រិត កំពូល មួយ នេះ គឺជា ការទទួលស្គាល់ ពី កំណើន ដ៏ រឹងមាំ របស់ ប្រទេស ទាំងពីរ ទាំង ក្នុង កិច្ចការ នយោបាយ ពាណិជ្ជកម្ម ការពារ និង សន្តិសុខ និង ទំនាក់ទំនង រវាង ប្រជាជន និង ប្រជាជន ។ ក្នុង ក្រសែភ្នែក នូវែលសេឡង់ វៀតណាម នឹង ក្លាយជា ប្រទេស សេដ្ឋកិច្ច មួយ ក្នុង តំបន់ អាស៊ី ដែលមាន ការលូតលាស់ លឿន ជាងគេ ក្នុង រយៈពេល បី បួន ឆ្នាំ ខាងមុខ ។

សូមជម្រាបថា ក្រៅពី មាន ទំនាក់ទំនង ជិតស្និទ្ធ ក្នុង ក្របខណ្ឌ ទ្វេភាគី វៀតណាម និងនូវែលសេឡង់ ក៏មាន កិច្ចសហប្រតិបត្តិការ រួម គ្នា ក្នុង ក្របខណ្ឌ ពាណិជ្ជកម្ម ធំៗ ក្នុង តំបន់ ដូចជា៖ ក្របខណ្ឌ អាស៊ាន – នូវែលសេឡង់ , ភាពជា ដៃគូ អភិវឌ្ឍ គ្រប់ ជ្រុងជ្រោយ អន្តរ ប៉ាស៊ីហ្វិក (CPTPP) ក៏ដូចជា ក្របខណ្ឌ ភាព ដៃគូ សេដ្ឋកិច្ច គ្រប់ ជ្រុងជ្រោយ ក្នុង តំបន់ (RCEP) ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *