លោកស្រី យីង ឡាក់ ទទូចឲ្យអង្គភាពប្រឆាំងពុករលួយថៃ ផ្តោតការងាររដ្ឋាភិបាលបច្ចុប្បន្ន ជាងសើរើ សំណុំរឿង លោកស្រី

អន្តរជាតិ៖ យោងតាម ការចុះផ្សាយ របស់ សារព័ត៌មាន Bangkok Post អតីត នាយករដ្ឋមន្ត្រី ស្ត្រី ដំបូង គឺលោកស្រី យី ង ឡាក់ ស៊ីណា វ៉ា ត់ បានចេញមុខប្រតិកម្មតាមរយៈ គណនី ហ្វេ ស ប៊ុ ក របស់ លោកស្រី ដោយចោទ ជា សំណួរ ថា៖ តើ ហេតុអ្វី គណៈកម្មាធិការ ជាតិ ប្រឆាំង អំពើពុករលួយ អនុវត្ត នីតិវិធី យ៉ាង ឆាប់រហ័ស ក្នុង បទចោទប្រកាន់ លោកស្រី ដល់ ពីរ សំ ណុរ រឿង ទាំង ចំពោះមុខ គណៈកម្មាធិការ នេះ មានរឿង ច្រើន លើ សកម្មភាព រដ្ឋាភិបាល បច្ចុប្បន្ន នោះ ។

មិនតែប៉ុណ្ណោះអតីត នាយករដ្ឋមន្ត្រី ថៃរូបនេះ បាន ទទូច ឲ្យ អង្គភាព ប្រឆាំង អំពើពុករលួយ ថៃ ផ្តោត ការយកចិត្តទុកដាក់ និង តាមដាន ការបំពេញ មុខងារ និង ភារកិច្ច របស់ រដ្ឋាភិបាល ថៃ បច្ចុប្បន្ន ដែលមាន លោកនាយក រដ្ឋមន្ត្រី ប្រា យុទ្ធ ចន្ទ អូ ចា ជា ប្រមុខ ជាជាង សើរើ សំណុំរឿង របស់ រដ្ឋាភិបាល លោកស្រី ។ ដោយលោកស្រី មិន ចង់ឃើញ អង្គភាព មួយ នេះ ដាក់ មុខសញ្ញា តែ លើ អ្នកប្រឆាំង រដ្ឋាភិបាល នោះទេ ។

ការចេញ ប្រតិកម្ម មួយ តប ទៅនឹង គណៈកម្មការ ជាតិ ប្រឆាំង អំពើពុករលួយ ដែល បាន ចោទប្រកាន់ លោកស្រី និង មន្ត្រីក្រោមឱវាទ របស់លោក ស្រី ពីបទ រំលោភ អំណាច មុខងារសាធារណៈ នោះ បានធ្វើឡើងនៅ ថ្ងៃទី ២៣ ខែកក្កដា កន្លងទៅនេះទំនងជា លោកស្រី យី ង ឡាក់ ស៊ីណា វ៉ា ត់ ទ្រាំលែងបាន នឹង ទង្វើ ដដែលៗ របស់ រដ្ឋាភិបាល ថៃ ដែល ពីមុន ជា រដ្ឋាភិបាលយោធា ។

គួរបញ្ជាក់ថា លោកស្រី យី ង ឡាក់ ដែល បច្ចុប្បន្ន ហ៊ុមព័ទ្ធ ទៅដោយ ការចោទប្រកាន់ ពី តុលាការ ថៃ ច្រើន ស្រាប់ ហើយ នោះ បាន កត់សម្គាល់ថា អ្នកនយោបាយ ឬ អតីត អ្នកនយោបាយ ដែល ប្រឆាំងនឹង រដ្ឋាភិបាល តែង ត្រូវបាន ស្ថិតក្នុង ការចោទប្រកាន់ ឬ ការសង្ស័យ ប្រព្រឹត្ត បទល្មើសៗ ខណៈដែល ក្រុម អ្នក ដែល នៅ កាន់អំណាច តែងតែ ត្រូវ ជានិច្ច ។

សូម ជម្រាប ថា កាលពីថ្ងៃ ២២ កក្កដា កន្លងទៅដែរនោះ គណៈកម្មាធិការ ជាតិ ប្រឆាំង អំពើពុករលួយ ថៃ បាន អះអាងថា បាន រកឃើញ ភស្តុតាង មួយចំនួន ដែល បង្ហាញថា លោកស្រី យី ង ឡាក់ និង អគ្គលេខាធិការ របស់លោក ស្រី រួមទាំង ឧបនាយករដ្ឋមន្ត្រី មួយរូប បាន រំលោភច្បាប់ ក្នុង ការដាក់ ដេញថ្លៃ គម្រោង អភិវឌ្ឍន៍ ជាតិ ដែលមាន ទំហំ ទឹកប្រាក់ រាប់លាន ដុល្លារ ។

បើគិត ចាប់ពី លោកស្រី យី ង ឡាក់ ស៊ីណា វ៉ា ត់ ត្រូវបាន ទម្លាក់ ចេញពី មុខតំណែង តាមរយៈ រដ្ឋប្រហារ យោធា មក លោកស្រី ត្រូវបាន តុលាការ ថៃ ចោទប្រកាន់ ពីបទ ល្មើស ជា បន្តបន្ទាប់ ហើយ លោកស្រី ក៏ត្រូវ បាន តុលា ការហាម មិន ឲ្យ ធ្វើ នយោបាយ ទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *