ខេត្តតាកែវ៖ពលរដ្ឋខ្មែរខ្លាចបំផុតគឺគ្រូពេទ្យគ្មានសិលធម៌ វិជ្ជាជីវ:គ្មានព្រហ្មវិហារធម៌ ស្រលាញ់លុយជាងកិត្តិយសដោយគ្មានការអៀនខ្មាស ដោយគ្រាន់តែប្រជាពលរដ្ឋមានជំងឺតិចតួចសោះទាមទារពិនិត្យជំងឺច្រើនមុខនិងបំភ័យឲ្យអ្នកជំងឺថាមានជំងឺធ្ងន់ដើម្បីបានលុយច្រើន។

ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ មួយខែមកនេះមានលិខិតពិនិត្យជំងឺទូទៅ(បញ្ជាគ្រូពេទ្យ) ចេញដោយគ្រូពេទ្យឯកជនមួយឈ្មោះ ណុប សារិទ្ធហៅលោកគ្រូពេទ្យណេ លក់ផលិតផលនាំពីអាមេរិកមានទីលំនៅភូមិតាឡុង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ (បម្រើសេវាថតស្កេនពិនិត្យជំងឺទូទៅ)បានវិភាគឲ្យអ្នកជំងឺម្នាក់ពិនិត្យជំងឺតាមអេកូ ធ្វើតេស្ត ឬថតស្កេនជាច្រើនមុខរហូតដល់ជាង១៤មុខក្នុងចំណោម៣២មុខដោយគ្រាន់តែអ្នកមានជំងឺតិចតួចសោះ។

ទង្វើនេះត្រូវបានមហាជន និងអ្នកជំនាញ វិជ្ជាជីវៈពេទ្យមួយចំនួនបានបង្ហោះតាមហ្វេសប៊ុកតៗគ្នាដោយចាត់ ទុកថាបានធ្វើឱ្យមានកំហុសឆ្គងលើវិជ្ជាជីវៈគ្រូពេទ្យធ្ងន់ធ្ងរ និងចាត់ទុកថាជាការបោកប្រាស់ធ្វើស៊ី(កៀបយកលុយ)ពីប្រជាពលរដ្ឋ ដែលលោកមានជំងឺត្រូវការពេទ្យឱ្យជួយតិចតួចសោះ ។

ទន្ទឹមនឹងការបែកធ្លាយរឿងគ្រូពេទ្យគ្មានក្រមសិលធម៌វិជ្ជាជីវ:រហូតមានផ្ទុះការរិះគន់ធ្ងន់ៗពីមហាជនបែបនេះ ធ្វើឲ្យបានដឹងលឺដល់ជំនាញពាក់ព័ន្ធហើយនៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ហ៊ឹង សាមិត្តប្រធានការិយាល័យស្រុកប្រតិបត្តិ (សុខាភិបាល)និងអាជ្ញាធរមូលដ្ឋានបានចុះទៅចាត់វិធានការភ្លាមៗ ដោយបញ្ជាឲ្យលោកគ្រូពេទ្យរូបនោះធ្វើកិច្ចសន្យាឈប់ប្រើម៉ាស៊ីនថតស្កេនពិនិត្យជំងឺ ( វិភាគជំងឺ ) និងឈប់ប្រកបរបរមួយនេះចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះតទៅជាបន្ទាន់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here