អន្តរជាតិ៖ កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដាម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា៖ ស្ថាប័នFBI បានឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់ ឈ្មោះ Juan Tang ដែលបានជ្រកកោននៅឯស្ថានកុងស៊ុលនៃប្រទេសចិនប្រចាំនៅសាន់ហ្វ្រាន់ស៊ីស្កូ។ ខណៈស្រ្តីរូបនេះ បានចូលមកទឹកដីសហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៩ និងកំពុងធ្វើការជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅទីក្រុងដាវីស ។

គួរបញ្ជាក់ថា ស្រ្តីខាងលើនេះ គឺជាមន្ត្រី និងអ្នកស្រាវជ្រាវនៃកងទ័ពរំដោះប្រជាជនចិន ក្នុងចំណោមជនជាតិចិន ៤នាក់ ដែលត្រូវបានចោទប្រកាន់ដោយមន្ត្រីក្រសួងយុត្តិធម៌ ។ ហើយពួកគេជាអ្នកកំពុងសិក្សានៅសាកលវិទ្យាល័យអាមេរិក ដោយគេសង្ស័យថាបានលាក់បាំងអំពីទំនាក់ទំនងរបស់ពួកគេជាមួយយោធាចិន ។ ហើយស្ត្រីនេះគឺជាមនុស្សចុងក្រោយដែលត្រូវឃាត់ខ្លួន។

បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់ទេថា តើអាជ្ញាធរអាមេរិកអាចឃាត់ខ្លួនមនុស្សម្នាក់ ពីក្នុងស្ថានកុងស៊ុលបានដោយរបៀបណា។ ប៉ុន្តែយ៉ាងណាក្រសួងយុត្តិធម៌ និង FBI បានប្រកាសអាសន្នប្រឆាំងដាច់ខាតជាមួយអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រយោធាចិន។ ហើយពួកគេជឿជាក់ថា ទីក្រុងប៉េកាំងកំពុងបញ្ជូនមនុស្សទាំងនេះទៅសាកលវិទ្យាល័យអាមេរិក ដើម្បីលួចទិន្នន័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

LEAVE A REPLY

Please enter your comment!
Please enter your name here