អន្តរជាតិ៖ ក្រុមអ្នកធ្វើបាតុកម្ម ទាមទារ ឲ្យ លោកនាយក រដ្ឋមន្ត្រី ប្រា យុទ្ធ ចន្ទ អូ ចា លាលែង ពី តំណែង និង កែ រដ្ឋធម្មនុញ្ញ តាក់តែង ដោយ យោធា រហូតមកដល់ពេលនេះ កាន់តែផ្ទុះឡើងខ្លាំង ខណៈដែលមាន សិស្ស ថ្នាក់ វិទ្យាល័យ នៅថ្ងៃសុក្រទី ២៤ ខែកក្កដាម្សិលមិញ បាននាំគ្នា តវ៉ា ប្រឆាំង មេដឹកនាំ បច្ចុប្បន្ន របស់ខ្លួន ផងដែរ ។ ប៉ុន្តែអ្វី គួរ ឲ្យ កត់សម្គាល់ នោះ មេបញ្ជាការ កងទ័ពជើងគោក លោក Apirat Kongsompong បាន ដាស់តឿន បាតុករ ឲ្យ ប្រុងប្រយ័ត្ន ចំពោះ ការបញ្ចេញ សារ របស់ ពួកគេ ពិសេស កុំ ប៉ះពាល់ ស្ថាប័ន ព្រះមហាក្សត្រ ឲ្យ សោះ ។

បើតាម កាសែត បាងកក ប៉ុស្តិ៍ បានចេញផ្សាយថា សិស្ស ថ្នាក់ វិទ្យាល័យ មួយក្រុម បាន ជួបជុំគ្នា នៅក្រោម តំណក់ទឹកភ្លៀង វិទ្យាល័យ Triam Udom Suksa នៅ ថ្ងៃទី ២៤ ខែកក្កដា ដើម្បី គាំទ្រ ការតវ៉ា ប្រឆាំង រដ្ឋាភិបាល លោក ប្រា យុទ្ធ ខណៈ ការតវ៉ា ក៏ត្រូវ បានរៀបចំ នៅ សាកលវិទ្យាល័យ Kasetsart ផងដែរ ។ ពួកគេ គ្នា លើក ក្រដាស បង្ហាញ ពី ការមិន ពេញចិត្ត របស់ខ្លួន និង បើក ពិល នៅលើ ទូរ សព្ទ ដៃ របស់ ពួកគេ ។ ពន្លឺ ពិល នេះ ក្លាយជា សញ្ញា សម្គាល់ ក្នុងការ តវ៉ា របស់ បាតុករ ដែល ទាមទារ ឲ្យ លោក ប្រា យុទ្ធ រំលាយ សភា លុបបំបាត់ ការបង្ក្រាប អ្នក រិះគន់ និង ចាប់ផ្ដើម សរសេរ រដ្ឋធម្មនុញ្ញ ឡើងវិញ ។

គួរបញ្ជាក់ថា ការតវ៉ា ប្រឆាំង រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ប្រា យុទ្ធ ចន្ទ អូ ចា បាន កម្រើក ឡើងវិញ ជា បន្តបន្ទាប់ ក្រោយ ការប្រមូលផ្តុំ ទ្រង់ទ្រាយ ធំ កាលពី សប្ដាហ៍ មុន ។ ក្រុមបាតុករ បាន ប្រមូលផ្ដុំ នៅ កន្លែង ផ្សេងគ្នា នៅ រាជធានី បាងកក និង តាម ខេត្ត ខ្លះទៀត ។

ជាក់ស្តែងនៅ ខេត្ត Udon Thani ឯណោះវិញ ប៉ូលីសបានរាយការណ៍ពីចំ នួន បាតុករ មានប្រមាណ ៥០០ នាក់ ដែល ជួបជុំគ្នា តវ៉ា ផងដែរ ដែល ភាគច្រើន ជា និស្សិត សាកលវិទ្យាល័យ និង សិស្ស វិទ្យាល័យ ។ បាតុកម្ម ដូចគ្នានេះ ក៏ មាននៅ ខេត្ត Nakhon Ratchasima តែ ចំនួន អ្នកចូលរួម មាន ច្រើនជាងគេ ។ កម្មវត្ថុ ក៏ មិន ខុសគ្នា ពី ការតវ៉ា នៅ ទីតាំង ផ្សេង ដែរ គឺ ទាមទារ ឲ្យ លោក ប្រា យុទ្ធ លាលែង ពី តំណែង ដែល បានមកពី រដ្ឋធម្មនុញ្ញ ក្រុម របស់លោក សរសេរ ដែ ល ធ្វើ ឲ្យ លោក បន្ត កាន់អំណាច ដល់ សព្វថ្ងៃ ។

សូមជម្រាបថា ជាក់ស្តែងគេ សង្កេតឃើញ មាន បាតុករ មួយក្រុម ទៀត ពាក់អាវ លឿង ប្រមូលផ្ដុំ ខាងមុខ ទីបញ្ជាការ កងទ័ពជើងគោក ថៃ ទី ដែល ក្រុម បាតុកម្ម ប្រឆាំង រដ្ឋាភិបាល ជួបជុំ នៅ ដើម សប្ដាហ៍ នេះ ។ ពួកគេ បានដាក់ ញ្ញត្តិ មួយច្បាប់ ឲ្យ មេបញ្ជាការ កងទ័ពជើងគោក លោក Apirat Kongsompong តាមដាន សារ របស់ បាតុករ ម្ខាង ទៀត ដែល ពាក់ព័ន្ធ ស្ថាប័ន កំពូល របស់ ថៃ ។ ដោយលោក Apirat បាន បញ្ជាក់ប្រាក់កាសែតបាងកក ប៉ុស្តិ៍ថា៖ បាតុករ កុំ ធ្វើ អ្វី ហួស ពី សិទ្ធិ បញ្ចេញមតិ របស់ ពួកគេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here