អន្តរជាតិ៖ គណៈកម្មការ រៀបចំ កីឡាប្រដាល់ នៃ រដ្ឋ កាលីហ្វ័រ នីញ៉ា សហរដ្ឋ អាច មេ រិ ក បានសម្រេច ឲ្យ ការប្រកួតរវាង Mike Tyson អតីត ម្ចាស់ ខ្សែក្រវាត់ ទម្ងន់ ធ្ងន់ ពិភពលោក វិល ចូល សង្វៀន ប្រដាល់ វិញ ដោយ ត្រូវ ប៉ះ អតីត ម្ចាស់ ខ្សែក្រវាត់ ៤ ស្ថាប័ន Roy Jones Jr មាន ចំនួន ៨ ទឹក និង ចាក់ផ្សាយ តាម កញ្ចក់ ទូរទស្សន៍ ដោយមាន ការបង់ប្រាក់ ។ ដោយការប្រកួត នេះ ដើម្បី សប្បុរសធម៌ មួយ នៅ ទឹកដី អាមេរិក គ្រោង នឹងធ្វើ ឡើង នៅ ថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ នៅ ទីក្រុង Los Angeles ។

សូមជម្រាបថា អតីត ម្ចាស់ ខ្សែក្រវាត់ ទម្ងន់ ធ្ងន់ ពិភពលោក Mike Tyson ដែល សព្វថ្ងៃ ឈានចូល ដល់ វ័យ ៥៤ ឆ្នាំ ធ្លាប់ ទទួលបាន ការចាប់ អារម្មណ៍ ពី ពិភព ប្រដាល់ កាលពី ខែឧសភា ព កន្លងទៅ បន្ទាប់ពី រូបគាត់ បោះពាក្យ ថា គ្រោង នឹង ពាក់ ស្រោមដៃ ប្រដាល់ ឡើងវិញ សម្រាប់ យុទ្ធនាការ សប្បុរសធម៌ មួយ ដើម្បី រៃអង្គាសប្រាក់ ។ ខ្សែ វីដេអូ ថ្មី បំផុត ដែល បាន បង្ហោះ នោះ Tyson បាន ស្រែក ខ្លាំងៗ អំឡុងពេល ហ្វឹកហាត់ ដើម្បី បង្ហាញ ពី ថាមពល ដ៏ សាហាវ ដែល មើលទៅ គួរ ឲ្យ ខ្លាច បំផុត ។

មិនតែប៉ុណ្ណោះអតីត កីឡាករ ប្រដាល់ សញ្ជាតិ អាមេរិករូបនេះ បាន ក្លាយជា អ្នក ប្រដាល់ ទម្ងន់ ធ្ងន់ វ័យក្មេង ដំបូង គេ ត្រឹម វ័យ ២០ ឆ្នាំ ដោយ អាច ក្តោប បាន ខ្សែក្រវាត់ ពិភពលោក WBA, WBC និង IBF ។ Tyson បានបង្ហាញខ្លួន លើស ង្វៀន ចុងក្រោយ ក្នុង អាជីព នៅ ឆ្នាំ ២០០៥ នៅពេល ចាញ់ កីឡាករ អៀរ ឡង់ Kevin McBride ដោយ សន្លប់ ក្នុង ទឹក ទី ៦ ។

ចំណែកប្រវត្តិ ប្រកួត ចំនួន ៥៨ ដង របស់ Mike Tyson គឺ ឈ្នះ ៥០ ដង ចាញ់ ៦ និង មិនមាន ការប្រកាស លទ្ធផល ផ្លូវការ ២ លើក ។

ដោយឡែក ដៃគូរបស់ Tyson ដែលជា មិត្ត រួម ជាតិ អាមេរិក លោកRoy Jones សព្វថ្ងៃ ក៏បាន ប្រកាស ចូលនិវត្តន៍ ពី អាជីព កីឡាប្រដាល់ នេះហើយ ដែរ ។ អតីត ម្ចាស់ ខ្សែក្រវាត់ ពិភពលោក ៤ ស្ថាប័ន ផ្សេងគ្នា វ័យ ៥១ ឆ្នាំ រូបនេះ ក៏បានបញ្ចប់ អាជីព របស់ខ្លួន ក្រោយ ផ្តួល កីឡាករ Scott Sigmon នា ខែកុម្ភៈ ឆ្នាំ ២០១៨មកម្លេះ ។

គួរបញ្ជាក់ថា Jones ដែលមាន ប្រវត្តិ ប្រកួត ៧៥ ដង ឈ្នះ ៦៦ ដង ចាញ់ ៩ ដង ផ្តួល ដៃគូ ឲ្យ សន្លប់ ៤៧ លើក ធ្លាប់ ដណ្តើមបាន ខ្សែក្រវាត់ ពិភពលោក លើ ប្រភេទ ទម្ងន់ Middleweight, Super-Middleweight, Light-Heavyweight និង Heavyweight អំឡុងពេល ប្រកប អាជីព ប្រដាល់ នេះ រយៈពេល ៣០ ឆ្នាំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here