ឡាវប្រកាសរកឃើញអ្នកឆ្លង COVID-19 ម្នាក់ជាជនជាតិ កូរ៉េខាងត្បូង
អន្តរជាតិ៖ ឡាវ គឺជាប្រទេសមួយដែលមានករណីឆ្លង COVID-19 ទាបជាងគេនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ។ ប៉ុន្តែមួយរយៈពេលជាង៣ខែកន្លងទៅនេះ ក្រសួងសុខាភិបាល ឡាវ នៅ ថ្ងៃទី ២៤ ខែកក្កដាម្សិលមិញនេះ បាន រាយការណ៍ ថាមានករណី ឆ្លង COVID-19 ថ្មីម្នាក់ គឺជា បុរស កូរ៉េខាងត្បូង ។
បើតាម ក្រសួងសុខាភិបាល ឡាវ បានបញ្ជាក់ថា ករណី ឆ្លង ថ្មី នេះ គឺជា បុរស កូរ៉េខាងត្បូង ដែលជា បុគ្គលិក គម្រោង ទំនប់ វា រី អគ្គិសនី ក្នុងប្រទេស ឡាវ អាយុ ៣២ ឆ្នាំ បានធ្វើ ដំណើរ ពី ប្រទេស ជប៉ុន ហើយ ប្ដូរ ជើងហោះហើរ នៅ កូរ៉េខាងត្បូង នៅ ថ្ងៃទី ១៨ ខែកក្កដាថ្មីៗនេះ ហើយ ទៅដល់ ឡាវ នៅ ថ្ងៃ ដដែល ។ នេះ គឺ ករណី ឆ្លង ទី ២០ របស់ ប្រទេស ឡាវ ផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ បុរស ខាងលើ ត្រូវបាន បញ្ជូនទៅ មណ្ឌល ច ត្តា ឡី ស័ក ក្នុង ទីក្រុង វៀងចន្ទន៍ ដោយ ជិះឡាន ជាមួយ អ្នកដំណើរ ៦ នាក់ ទៀត ។ បើតាម ការចុះផ្សាយ រប ស់ ទីភ្នាក់ងារ ព័ត៌មាន Xinhua អ្នកជំងឺ កូរ៉េខាងត្បូង នេះ កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ មួយ ដែល រដ្ឋ រៀបចំ ។
បើគិត ត្រឹម ថ្ងៃទី ២៤ ខែកក្កដា ករណី សង្ស័យ ២៤ ៤៧៩ ត្រូវបាន ធ្វើតេស្ត រក COVID-19 ក្នុងប្រទេស ។ ហើយ ក្នុងចំណោម ករណី វិជ្ជមាន សរុប ២០ នាក់ មនុស្ស ១៩ នាក់ បានជា សះស្បើយ ពី ជំងឺ COVID-19 ៕