ទាហានស៊ីរី ២នាក់រងរបួស ក្រោយយោធាអ៉ីស្រាអែលប្រើឧទ្ធម្ភាគចក្រ វាយប្រហារទៅលើមូលដ្ឋានទ័ពស៊ីរី

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ចេញផ្សាយថា ឧទ្ធម្ភាគចក្រយោធាអ៉ីស្រាអែល បានធ្វើការបាញ់រះទៅលើទីតាំងយោធាមួយចំនួន នៅក្នុងខេត្ត Quneitra របស់ប្រទេសស៊ីរី និងបានបង្កឲ្យទាហានស៊ីរី ០២នាក់រងរបួស។

ការវាយប្រហារ ទៅលើមូលដ្ឋានទ័ពស៊ីរីខាងលើនេះ បានកើឡើងកាលពីយប់ថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងខេត្តគូនៃត្រា (Quneitra) ភាគខាងត្បូងប្រទេសដែលស្ថិតនៅក្បែរតំបន់ខ្ពង់រាប ហ្គោឡេន ហេក (Golan Heights) ដែលអ៉ីស្រាអែលកំពុងគ្រប់គ្រង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។

សូមជម្រាបថា ប្រព័ន្ធការពារដែនអាកាសស៊ីរី ក៏ត្រូវបានដាក់ពង្រាយ នៅក្នុងខេត្ត Quneitra ខាងលើនេះដែរ ប៉ុន្តែគ្មានព័ត៌មានណាបានបញ្ជាក់ អំពីគោលដៅនេះឡើយ។ ព្រោះកន្លងមកអ៉ីស្រាអែលតែងតែធ្វើការវាយប្រហារ ទៅលើមូលដ្ឋានយោធានានា នៅក្នុងទឹកដីស៊ីរី ដែលអ៉ីស្រាអែល បានអះអាងថា ជាកន្លែងលាក់ខ្លួននៃកងជីវពលអ៉ីរ៉ង់ នៅក្នុងសង្គ្រាមដែលបានអូសបន្លាយជាង ៩ឆ្នាំមកហើយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *